ឯកឧត្ដម អ៊ុក រ៉ាប៊ុនចុះពិនិត្យស្ថានីយ៍ដំណាំបន្លែក្បាលកោះ

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3955

កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​រួម​ដំណើរ​ដោយ​ឯកឧត្ដម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្ដម អស់លោក​ជា​ប្រធាន​អង្គភាព​ជំនាញ ដោយឡែក​ឯកឧត្ដម ជឹម សុខុន អភិបាលរង​ខេត្តកណ្តាល​ក៏បាន​អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ស្ថានីយ៍​ពិសោធន៍​ដំណាំ​បន្លែ​ក្បាលកោះ​ឋិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ឯកឧត្ដម សូ​ខន​ឫទ្ធិ​គុណ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​មានប្រសាសន៍ថា ស្ថានីយ៍​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ​ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ១៩៨៥ មាន​តួនាទី​ពិសោធន៍​ស្រាវជ្រាវ​ណ និង​ធ្វើ​ផលិតកម្ម​ពូជ​បន្លែ​គ្រប់​ប្រភេទ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ ដោយឡែក​ឆ្នាំ២០១៤នេះ ស្ថានីយ៍​បាន​នឹង​កំពុង​អនុវត្ត​ការងារ​ពិសោធន៍ ប​ន្សុ​ត​ពូជ បន្សាំ​ពូជ និង​ធ្វើ​ផលិតកម្ម​ពូជ​នូវ​ពូជ​ដំណាំ​បន្លែ​ចំនួន ១៦មុខ​ដែលជា​ប្រភេទ​ដំណាំ​បន្លែ​យក​ស្លឹក និង​យក​ផ្លែ។

នៅក្នុង​សកម្មភាព​ការងារ​ទាំងនេះ ស្ថានីយ៍​មាន​គម្រោងការ​មួយចំនួន​នៅក្នុង​ការផលិត​ពូជ​ដើម្បី​ត្រៀម​ចែកជូន​ប្រជាកសិករ​នៅពេល​ជួប​ប្រទេះ​គ្រោះធម្មជាតិ​ទឹកជំនន់ រាំងស្ងួត​ជាយថាហេតុ ដោយឡែក​ជាទូទៅ​ស្ថានីយ៍​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ដល់​ប្រជាកសិករ​ដែល​ស្ម័គ្រចិត្ត និង​ចំណូលចិត្ត​ដាំ​ដំណាំ​បន្លែ។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន​មានប្រសាសន៍​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថានីយ៍​ពិសោធន៍​ពូជ​ដំណាំ​បន្លែ​ក្បាលកោះ​ឋិត​ក្នុងបន្ទុក​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​សម្រេចបាន​នូវ​សមិទ្ធិផល និង​លទ្ធផល​ការងារ​គួរ​ឲ្យ​កត់សំគាល់។ ឯកឧត្ដម​រដ្ឋមន្ត្រី​អ៊ុក រ៉ាប៊ុន​មានប្រសាសន៍​ផ្តល់នូវ​ការលើកទឹកចិត្ត និង​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ក្នុងន័យ​ជម្រុញ​ផលិតកម្ម​ដំណាំ​បន្លែ​បន្ថែមទៀត​នៅក្នុង​ចក្ខុវិស័យ​បង្កើន​ប្រភព​ចំណូល​ដល់​កសិករ​ផង និង​រួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​បន្លែ​ពី​ប្រទេសជិតខាង ព្រោះ​កសិករ​យើង​ភាគច្រើន​បច្ចុប្បន្ននេះ​ពឹងផ្អែក​តែ​ទៅលើ​ដំណាំ​ស្រូវ​មួយ​មុខ​ដោយ​ពុំបាន​យកចិត្តទុកដាក់​ទៅលើ​ដំណាំ​បន្លែ​ដែល​ផ្តល់​ផល​រយៈពេល​ខ្លី និង​ផ្តល់​ប្រាក់ចំណូល​ទាន់​ចិត្ត​ថែម​ទៀតផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 146

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 142

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...