ព័ត៌មានផ្សេងៗទៀត
ក្នុងរយៈពេលមួយសប្តាហ៍នេះ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រួមសហការជាមួយក្រុមការងារថ្នាក់ខេត្តស្រុកឃុំ ចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនភៀសសឹកចំនួនជាង ៤ ០០០ គ្រួសារ នៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យ៕