ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម តាមរយៈ សម្តេចរាជបុត្រីអនុជ នរោត្តម អរុណរស្មី ជូនឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមមាន៖ សារ៉ុងចំនួន ២០០០ ក្រម៉ាចំនួន ២០០០ និងសម្លៀកបំពាក់កុមារាកុមារី ជាព្រះរាជូបត្តម្ភដ៏ថ្លៃថ្លាសម្រាប់ចូលរួមជួយប្រជានុរាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ៕