ឯ​ឧ​ត្ត​ម​បណ្ឌិត អ៊ុក រ៉ាប៊ុន ពិនិត្យ​គ្រោះរាំងស្ងួត​ខេត្តតាកែវ

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3526

កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ នេះ​ឯកឧត្តម​បណ្ឌិត​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​ឯកឧត្តម សូ ខន​ឬ​ទ្ធី​គុណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយកដ្ឋាន​កសិក​ម្ម និង​ឯកឧត្តម អស់លោក​ជា​អគ្គនាយក អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួងកសិកម្ម​បាន​អញ្ជើញ​ទៅពិនិត្យ​វាយតម្លៃ​គ្រោះរាំងស្ងួត​នៅតាម​ភូមិ​ឃុំ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ខេត្តតាកែវ។

លោក ញ៉ឹ​ប ស្រ៊ន NGEP SRORN ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៤ នេះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​តាម​បណ្តា​ស្រុក​ទាំង​ដប់​របស់​ខេត្តតាកែវ​អនុវត្ត​ដូចខាងក្រោម ៖ ភ្ជួរ​រាស់​បាន ២២៣២៨៧ ហិកតា សាប​សំណាប​បាន ៥៦៨០ហិកតា និង​ព្រោះ​ស្ទូង​បាន ១០១៣៤១ ហិកតា​គឺ​ស្មើនឹង ៥៩,៦១ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ ១៧០០០០ហិកតា។

ដោយឡែក​នៅក្នុង​ដំណាក់កាល សប្តាហ៍​ទី ២ ខែសីហា​នេះ​គ្រោះរាំងស្ងួត​បានអូសបន្លាយ​ពេល​យូរ​ធ្វើ​ឲ្យ​រាំងស្ទះ​ស្បឿ​ន​ការងារ​បង្កបង្កើនផល​របស់​ប្រជាកសិករ ក្នុងនោះ​គ្រោះរាំងស្ងួត​បានធ្វើ​ឲ្យ​ប៉ះពាល់​សំណាប​ប្រមាណ ៩១៨ហិកតា និង​សន្ទូង​ប្រមាណ ២៤២៦០ ហិកតា ហើយ​នៅក្នុង​ចំណោម​ស្រុក​ទាំង ១០ គឺ​ស្រុក​សំរោង​ធ្ងន់ធ្ងរ​ជាងគេ ។

ឯកឧត្តម​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង​សហការី​ក៏បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ក្រោម​កិច្ចសហការ​រវាង​មន្ទីរ​កសិកម្ម​ខេត្ត​អាជ្ញាធរ​ឃុំ និង​ប្រជាកសិករ ជាមួយគ្នា​នោះដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​ប្រជាកសិករ​ម្ចាស់​ស្រែ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​សំដែង​នូវ​ការចូលរួម​សោកស្តាយ​សំណាប​សន្ទូង​ដែល​ខូចខាត និង​កំពុង​ទទួលរង​នូវ​ផល​ប៉ះ ពាល់​ដោយ​គ្រោះធម្មជាតិ​រាំងស្ងួត​នៅក្នុង​រដូវវស្សា​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​សូម​ឲ្យ​មន្ទីរ​កសិកម្ម ខេត្ត​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាកសិករ​ជម្រុញ​ការធ្វើអន្តរាគមន៍​បូម​បាច​សង្គ្រោះ​ស្រូវ បន្តទៀត និង​សូម​យកចិត្តទុកដាក់​ជម្រុញ​ការ​សាប​សំណាប​នៅ​កន្លែង​ដែលមាន​ប្រភពទឹក និង​ត្រៀម​ស្រូវ ពូជ​ដើម្បី​ស្តារ​ការខូចខាត​ឡើងវិញ ម្យ៉ាងទៀត​ក៏ត្រូវ​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​គ្រោះរាំងស្ងួត និង​របាយ​ទឹកភ្លៀង​ដែល​កំពុងមាន​សភាព​ប្រែប្រួល​ជាង​បណ្តាឆ្នាំមុនៗ ។ ខណៈ​នេះដែរ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បានផ្តល់​ការឧបត្ថម្ភ​ប្រេងម៉ាស៊ូត​ចំនួន​មួយ​ពាន់​លីត្រ និង​ថវិកា​ចំនួន ២លាន៥សែន​រៀល​ដើម្បី​បន្ត​ការធ្វើអន្តរាគមន៍​បូមទឹក​ដាក់​ប្រឡាយ​មេ​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រឈម​ទៅនឹង​សភាព​រាំងស្ងួត ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 145

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 141

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 134

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...