ឯកឧត្តមអ៊ុករ៉ាប៊ុនប្រជុំនៅមន្ទីរកសិកម្មខេត្តពោធិសាត់

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3588

កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ​ឯកឧត្តម​បណ្ឌិត​អ៊ុក​ រ៉ា​ប៊ុន​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេ​សាទ​ រួម​ដំណើរ​ដោយ​ឯកឧត្តម​ លី ​ផល្លា​ អនុរដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​‑​ឯក​ឧត្តម​ អេង​ ជា​សាន​ ប្រតិភូ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ និង​ឯក​ឧត្តម​ អស់​លោក​ជា​ប្រធាន​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ វាយ​តម្លៃ ​ការងារ​កសិកម្ម​ខេត្ត​ពោធិសាត់​ ដោយ​មាន​ការ​អញ្ជើញ​ចូល​ពី​សំណាក់​ឯកឧត្តម​ ម៉ៅ ​ថា​នីន​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ពោធិ​សាត់​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ វាយតម្លៃ​ការ​ងារ​កសិកម្ម​ខេត្ត​ពោធិ​សាត់ ​ដោយ​ចាប់​ផ្តើម​ពីការ​ពិនិត្យ​សកម្មភាព​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ភូមិ​ពន្លាក់​ សង្កាត់​ស្វាយ​អាត់ ​ក្រុង​ពោធិសាត់​ ខេត្ត​ពោធិសាត់​ ដោយ​បាន​សេចក្តី​រាយ​ការណ៏​ពី​សំណាក់​លោក​ ឆាយ​ មន​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ទី​នោះ ​អំ​ពី​ប្រវត្តិ និង​លទ្ធផល​នៃ​ការ​ចិញ្ចឹម​ត្រី​ប្រភេទ​ពូជ​ត្រី​ប្រា​ ដោយ​ទទួល​ផល​គិត​ជា​មធ្យម​ ៥០​តោន​ក្នុង​មួយ​លើក​ៗ។

ត​មក​ឯក​ឧត្តម​បណ្ឌិត​រដ្ឋម​ន្ត្រី​អ៊ុក​ រ៉ាប៊ុន​ និង​ប្រតិភូ​រួម​ដំណើរ​បាន​អញ្ជើញ​ជួប​សំណះ​សំណាល​ជា​មួយ​មន្ត្រី​រាជ​ការ​នៃ​មន្ទីកសិកម្ម​ខេត្ត​ពោធិសាត់​ ដោយ​បាន​សេចក្តី​រាយការណ៏​ពី​សំណាក់​លោក​ ឡាយ​ ពិសិដ្ឋ​ ប្រធាន​មន្ទីក​សិកម្ម​ខេត្ត​ពោសាត់​ អំពី​សភាព​ការណ៏​ ការ​ងារ​កសិកម្ម​ទូ​ទាំង​ខេត្ត​ ជា​អាទិ​អំ​ពី​ស្ថាន​ភាព​មន្ត្រី​រាជ​ការ​ អំពី​ការងារ​បង្ករ​បង្កើន​ផល​ក្នុង​នោះ​រ​​ដូវ​វស្សា​អនុវត្ត​បាន​ ១១១១០៦​ ហិច​តា​ គឺ​ស្មើ​នឹង​១១១,១១%​ នៃ​ផែន​ការ​ រីឯ​ស្រូវ​រដូវ​ប្រាំង​អនុវត្ត​បាន​ ១១៦៨៦​ ហិច​តា​ គឺ​ស្មើ​នឹង​ ១៤១,៣១% នៃ​ផែន​ការ​ រីឯ​ការ​ងារ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​ និង​ការងារ​ចិញ្ចឹម​សត្វ​ ចិញ្ចឹម​ត្រី​គឺ​មាន​សន្ទុះ​កើន​ឡើង​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​។ ឯក​ឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី ​អ៊ុក​ រ៉ា​ប៊ុន ​បាន​មាន​ប្រសាសន៏​ស្ងើច​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ អនុវត្ត​ការ​ងារ​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោតនៈ​ ក្នុង​នោះ​ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៏​ផ្តល់​​ នូវ​ការ​លើក​ទឹក​ចិត្ត​សូម​អោយ​បន្ត​ការ​ខិត​ខំ​បន្ថែម​ទៀត​ព្រម​ទាំង​បាន​ផ្តល់​អនុសាសន៏​​មួយ​ចំនួន​ដូច​ជា ​ត្រូវ​បន្ត​ជម្រុញ​ផ្នែក​យន្ត​រូប​នីយកម្ម​ យក​ចិត្ត​ទុក​ដាក់​ទៅ​ក្នុង​ការ​ជ្រើស​រើស​ពូជ​ស្រូវ​ ពូជ​ដំណាំ​កសិកម្ម​ និង​ពូជ​សត្វ​ ឆ្លើយ​តប​តម្រូវ​ទីផ្សារ​ ជា​ពិសេស​សូម​អោយ​បន្ត ​ការ​ងារ​ប្រពល​វប្បកម្ម​ ដំណាំ​ស្រូវ​តាម​គោលការណ៏​ធម្មជាតិ ​ឈាន​ឆ្ពោះ​ទៅ​បង្កើន​ទិន្នផល ​បង្កើនរដូវ​ដាំ​ដុះ​ទៅ​លើ​ផ្ទៃ​ដី​ដដែល​ ឆ្លើយ​តប​ទោះ​នឹង​សេចក្តី​ត្រូវ​ការ​លើ​បញ្ហា​ស្បៀង​ផង​ និង​រួម​ចំណែក​អនុវត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​បង្កើន​ផលិត​កម្ម​ដំណាំ​ស្រូវ​ និង​នាំ​ចេញ​អង្ករ​ ក្នុង​នោះ​គឺ​ត្រូវ​ផ្សា​ភ្ចាប់​​ការ​ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​ការ​ធ្វើ​ចរាចរ​សំភារៈ​កសិកម្ម​​ឲ្យបាន​ម៉ឹង​ម៉ាត់​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 140

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 147

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 142

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...