ព័ត៌មានផ្សេងៗទៀត
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ស្បៀងអាហារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានា ដែលនេះសបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាជនភៀសសឹកដែលកំពុងមានតម្រូវការស្បៀងអាហារ៕