ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់ បាននាំយកស្បៀងអាហារ កញ្ចប់ឃីត កៅស៊ូតង់ ឧបករណ៍ចម្រោះទឹកស្អាត និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល អង្គការ Oxfam អង្គការVAG ក្រុមការងារ និងសប្បុរសជន ដើម្បីចែកជូនបងប្អូនភៀសសឹកនៅក្នុងមណ្ឌលសុវត្ថិភាពស្រុកថ្មពួក។ បន្ថែមលើសពីនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួកក៏បានរៀបចំដំឡើងប្រព័ន្ធទឹក និងបង្គន់អនាម័យបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាធានាបានសុខភាពនិងអនាម័យជូនបងប្អូននៅក្នុងមណ្ឌលផងដែរ៕