ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកជំនួយសប្បុរសជនរួមមាន ស្ករស ប៊ីចេង ទឹកស៊ីអីវ ទឹកត្រី ម្សៅស៊ុបខ្នុរ សាប៊ូ លាងចាន សាប៊ូបោកខោអាវ មី ខ្ទឹមស តង់ មុង ភួយ និងថវិកាឧបត្ថម្ភចំនួន១ ២៥០ដុល្លារអាមេរិក សម្រាប់ជួយដល់ជនភៀសសឹកដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាព ហើយក៏បានឧបត្ថម្ភគ្រូបង្រៀន ដែលបានជួយដឹកនាំ បង្រៀនដល់កុមារា កុមារីភៀសសឹក ចំនួន១លានរៀលផងដែរ៕