ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ចេញ​ផ្សាយ​ ០២ មេសា ២០២៤ 978

នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយប្អូនៗនិស្សិតមួយចំនួន ដើម្បីស្វែងយល់អំពីមូលហេតុដែលជំរុញឱ្យពួកគេជ្រើសរើសសិក្សាមុខជំនាញក្នុងវិស័យកសិកម្ម ដែលមានដូច​ជា ​ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រជលផល និងជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងកសិកម្មជាដើម។ 

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្អូនៗ ពិនិត្យពិចារណាឱ្យបានល្អិតល្អន់ ចំពោះមុខជំនាញដែលខ្លួនបានជ្រើសរើស ដោយត្រូវជ្រើសសិក្សាមុខជំនាញដែលខ្លួនចូលចិត្ត ហើយអាចធានាបាននូវមុខរបរ ឬការងារសមរម្យ ដើម្បីទ្រទ្រង់ជីវភាព និងរួមចំណែកជួយអភិវឌ្ឍវិស័យកសិកម្ម នៅពេលរៀនចប់។

បន្ថែមលើមុខជំនាញគោលនៅក្នុងកម្មវិធីសិក្សានេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្អូនៗនិស្សិត ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងកំព្យូទ័រ ព្រមទាំងជំនាញផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីចាប់យកឱកាសទៅហាត់ការនៅបរទេស ដើម្បីទទួលបានបទពិសោធ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ 

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានយកឱកាសនេះ ពន្យល់ដល់ប្អូនៗនិស្សិតអំពីគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈកាត់បន្ថែមថ្លៃដើមផលិត និងការផលិតបែបគុណភាព តម្រូវតាមទីផ្សារ ព្រមទាំងមានតម្លៃបន្ថែមខ្ពស់។ ជារួម គឺធ្វើយ៉ាណាដើម្បីឱ្យប្រជាកសិករ និងប្រជាជនទាំងអស់ មានហូប មានប្រើ មានបាន  និងមានរហូត៕

មតិសំណេះសំណាលរបស់លោកជំទាវបណ្ឌិត​​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១នៃកម្ពុជា នៅក្នុងពិធីប្រកាសបើកការតាំងពិព័រណ៍ «ភូមិកសិផលខ្មែរ»
មតិសំណេះសំណាលរបស់លោកជំទាវបណ្ឌិត​​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១នៃកម្ពុជា...
ពិព័រណ៍កសិកម្មភូមិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅផ្សារទំនើបជីបម៉ុង271 មេហ្គាម៉ល កំពុងតែបន្ត និងបានឈានមកដល់ថ្ងៃទី២ ហើយនៅថ្ងៃនេះ ដ...
ពិព័រណ៍កសិកម្មភូមិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ទិដ្ឋភាពពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃសៅរ ទី១ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង271...
ទិដ្ឋភាពពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតី ក្នុងជំនួបពិភាក្សាការងារជាមួយ សមាជិកពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាកិច្ចពិភាក្សា ស្តីពី «រសជាតិកសិផលខ្មែរ» ដែលនឹងរៀបចំធ្វើនៅក្រសួងកសិកម្ម នាថ្ងៃទី១...
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញពិនិត្យវឌ្ឍនភាពការងារមន្ត្រីកសិកម្មឃុំ ខេត្តតាកែវ កំពត និងកំពង់ស្ពឺ
ពីថ្ងៃទី២៧ ដល់ថ្ងៃ៣០ ឧសភា ២០២៤នេះ ឯកឧត្តមខាត់ សុធី លោកយឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅសាធា...
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកសិកម្ម...
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហៃ រស្មីអនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម...
តំណាងសហគ្រាសកែច្នៃចំណីអាហារ រំពឹងថាកម្មវិធីគាំទ្រហិរញ្ញវត្ថុថ្មី ISF នឹងជួយពង្រឹងពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច...
សេចក្តីប្រកាសព័ត៌មាន
កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វេីតេស្តរកសារធាតុញៀន
នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តមឯកអគ្គរដ្ឋទូតអឺរ៉ុបអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF)
នៅព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមចូលរួមទាំងអស់គ្នា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារនៅកម្ពុជា!
សូមចូលរួមទាំងអស់គ្នា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី
នៅរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...