ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ០៧ មេសា ២០២៤ 923

នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យ កងអន្តរាគមន៍ថ្នាក់ខេត្ត រួមមានកងរាជអាវុធហត្ថ នគរបាល យោធា បរិស្ថាន ដែលឈរជើងនៅលើតំបន់អាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម ប៉ែន ផល្លីកា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការខិតខំបំពេញការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដែលធ្វើឲ្យមហន្តរាយដល់ ជីវចម្រុះធម្មជាតិជាច្រើននៅក្នុងអាងនេះ ពិសេសគឺការប្រើឧបករណ៍ឆក់ ដែលជាបញ្ហាធំមួយចាំបាច់ត្រូវតែបង្រ្កាប។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានស្ដាប់របាយការណ៍ពីកងកម្លាំងពាក់ព័ន្ធ និងបានសន្យាជួយពាំនាំសំណូមពរ និងសំណើមួយចំនួនជូនថ្នាក់ដឹកនាំ ដើម្បីជួយដោះស្រាយបញ្ហាឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមបានសរសើរ និងថ្លែងអំណរគុណដល់ក្រុមអន្តរាគមន៍ដែលបានខិតខំ និងសហការគ្នាបានល្អក្នុងការចុះបំពេញការងារ។ ក្រោយមកកងអន្តរាគមន៍បានបង្ហាញនូវឧបករណ៍ខុសច្បាប់មួយចំនួនដែលរឹបអូសបាន មានដូចជា៖ កាណូត១គ្រឿង អាំងវែកទ័រ អាគុយ កាំភ្លើងច្នៃសម្រាប់បាញ់ត្រី និងសត្វ និងដងឆក់ជាច្រើនគូទៀតផង៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
នៅរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...