លោករដ្ឋមន្ត្រីកសិកម្មកាលពីថ្ងៃទី៣១ ខែមិនា បានចុះពិនិត្យស្រែប្រាំងដែលធ្វើបង្ហាញប្រជា កសិករនៅខេត្តសៀមរាប។ នៅក្នុងឱកាសនោះ លោកបានណែនាំប្រជាកសិករ អំពីរបៀបធ្វើស្រែប្រាំង ជាជាងទុកដីឱ្យនៅទំនេរ។
នៅក្នុងឱកាសចុះពិនិត្យការធ្វើប្រាំង បង្ហាញលើផ្ទៃដីចំនួន១០ហិកតាតាមទំនប់រំដេង ដែលឧបត្ថមដោយគម្រោង ECOSORN នៅភូមិជប់ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក ច័ន្ទ សារុនបាន ធ្វើការណែនាំដល់ប្រជាកសិករត្រូវយកចិត្តទុក ដាក់ធ្វើស្រែប្រាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យវាទទួលបានផលច្រើន។
លោកនិយាយថា ក្នុងការធ្វើស្រែប្រាំងនេះប្រជាជនត្រូវ ប្រជាជនត្រូវប្រើប្រាស់ពូជសុទ្ធរៀបចំដីឱ្យរាបស្មើល្អ ហើយធ្វើឱ្យបានពីរទៅបួនដង។
ក្រៅពីនេះ ប្រជាជនត្រូវយកចិត្តទុកដាក់ផងដែរនៅក្នុងការបោចស្មៅ និងយកទឹកសំសៀចាក់តាមគុម្ពស្រូវ ដើម្បី ដោះស្រាយជាបឋមនៅពេលមានការរាំងស្ងួត។
នៅក្នុងពេលចុះពិនិត្យការធ្វើស្រែប្រាំងនោះ លោករដ្ឋមន្ត្រីបានសង្កេតឃើញថា កំពុងតែមាន ការបែកគុម្ព ប៉ុន្តែទន្ទឹមនោះ វាក៏ជួបប្រទះការខ្វះទឹកនៅចុងរដូវ។ ដោឃើញស្ថានភាពបែបនេះលោក រដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានគ្រឿងយន្តកសិកម្ម) បញ្ជូនមាំស៊ីនបូមទឹក ចំនួន៤គ្រឿង ចុះអន្តរាគមន៍បូមទឹកពីប្រព័ន្ធស្រោចស្រពរំដេងបញ្ចូលស្រែសង្គ្រោះស្រូវដែលកំពូងខ្វះ ខាតទឹកជាបន្ទាន់។
នៅតំបន់នោះ ប្រជាជនមិនមានទម្លាប់ធ្វើស្រែប្រាំងទេដោយទុកឱ្យដីនៅទំនេរ។ ដោយ ចង់ឱ្យប្រជាជនអាចមានលទ្ធភាពធ្វើស្រែបានច្រើនរដូវ និងដើម្បីឱ្យគាត់មានជីវភាពធូរធារនោះលោក ច័ន្ទ សារុន ក៏បានផ្តួចផ្តើមគំនិតដើម្បីលើកទឹកចិត្តប្រជាជនឱ្យយកចិតទុកដាក់នៅក្នុងការធ្វើស្រែ ប្រាំងនេះដើម្បីបង្កើនកម្រិតជីវភាពស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែល ចង់ឃើញប្រជាជនទាំងអស់មានជីវភាពធូរធារ៕