នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិកសិកម្ម របស់នាយកដ្ឋានផែនការ និងស្ថិតិ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងបន្ថែមមុខងារទៅលើប្រព័ន្ធ។ បច្ចុប្បន្នប្រព័ន្ធនេះ ប្រើប្រាស់សម្រាប់មន្ត្រីបញ្ចូលព័ត៌មានស្ថិតិដំណាំស្រូវ និង គ្រោងពង្រីកវិសាលភាព ដោយបន្ថែមមុខងារដំណាំផ្សេងៗទៀត ដើម្បីទទួលបានទិន្នន័យស្ថិតិកសិកម្មគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមប្រធានអង្គប្រជុំបានស្នើឱ្យអ្នកអភិវឌ្ឍន៍ប្រព័ន្ធ ធ្វើការកែសម្រួលឱ្យ UI/UX ឲ្យកាន់តែទាក់ទាញ និងងាយស្រួលប្រើប្រាស់។ លើសពីនេះ ឯកឧត្តមប្រធានក៏បានស្នើឱ្យខាងនាយកដ្ឋានផែនការ និងស្ថិតិ សហការជាមួយនឹងអ្នកពាក់ព័ន្ធ អ្នកអភិវឌ្ឍប្រព័ន្ធ ប្រជុំពិភាក្សាបន្ថែម ដើម្បីពិនិត្យមុខងារសំខាន់ៗ និងមុខងារទាញយករបាយការណ៍ឱ្យសមស្របផងដែរ៕