🔊🔊🔊កោះពេជ្រ៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា CAFE25
ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលរួមព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE25 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា នេះហើយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយមិនធ្លាប់មានធំបំផុត និងដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាពិភាក្សាពីកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ ស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត។
🔊🔊🔊សូមអញ្ជើញពុកម៉ែបងប្អូន ចូលរួមគាំទ្រនូវព្រឹត្តការណ៍នេះឱ្យបានច្រើនកុះករដើម្បីគាំទ្រនូវផលិតផលខ្មែរយើង៕