ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានផែនការ និងស្ថិតិ បានសហការជាមួយអង្គការ JAXA និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដោយមានការអញ្ជើញចូលរួមអង្គភាពជំនាញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត និងខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ហុក គឹមធួន ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ។ គោលបំណងសិក្ខាសាលាពិគ្រោះយោបល់លើការផ្ទៀងផ្ទាត់ផ្ទៃដីផលិតកម្មដំណាំស្រូវរដូវប្រាំង តាមរយៈកម្មវិធី INAHOR ដោយប្រើប្រាស់រូបភាពផ្កាយរណប ALOS-2 របស់ប្រទេសជប៉ុន ជាមួយទិន្នន័យរដ្ឋបាលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងខេត្តព្រៃវែង។