ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជី អជ្ញាបណ្ណ និងប្រព័ន្ធគ្រប់គ្រង និងតាមដានឯកសាររបស់អង្គភាព

ចេញ​ផ្សាយ​ ២៨ ធ្នូ ២០២២ 4630

ការធ្វើបទបង្ហាញ របស់ក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជី អជ្ញាបណ្ណ និងប្រព័ន្ធគ្រប់គ្រង និងតាមដានឯកសាររបស់អង្គភាព =============================== បន្ទាប់ពីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ០៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញក្រុមការងារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដឹកនាំដោយ ឯកឧត្តម គង់ មារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជីអាជីវកម្ម អជ្ញាបណ្ណ ឬលិខិតអនុញាតផ្សេងៗ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាព ដើម្បីពិនិត្យមើលលទ្ធភាព និងទទួលបានធាតុចូលក្នុងការរៀបចំ៖ ១). ថ្នាលព័ត៌មានវិទ្យាសម្រាប់ប្រព័ន្ធស្នើសុំការចុះបញ្ជី ឬអាជ្ញាបណ្ណ លើសេវាសាធារណៈផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២). ប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាពដែលអាចជួយសម្រួល ពន្លឿន និងបង្កើនប្រសិទ្ធភាពក្នុងការចរន្តឯកសារផ្សេងៗសម្រាប់ក្រសួង និងស្ថាប័នក្រោមឱវាទ និង ៣). ថ្នាលព័ត៌មានវិទ្យាដែលមានលក្ខណៈសមញ្ញ និងងាយស្រួលប្រើសម្រាប់កសិករប្រើប្រាស់ក្នុងផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន។ ដើម្បីចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល (Digital Government) និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃឧស្សាហកម្ម៤.០ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការកំណត់នូវកម្រិតសន្ទស្សន៍ (indicator) ដែលត្រូវសម្រេចក្នុងឆ្នាំ២០២៣ខាងមុខនេះឱ្យបានជាក់លាក់ សម្រាប់ការរៀបចំប្រព័ន្ធស្នើសុំសេវាសាធារណៈរបស់ក្រសួងជាទម្រង់ឌីជីថលដើម្បីសម្រួលដល់សាធារណៈជនក្នុងការស្នើសុំ ដោយកាត់បន្ថយពេលវេលា ពន្លឿននិតិវិធី និងភាពស្មុគស្មាញ និងសម្រាប់ប្រព័ន្ធគ្រប់គ្រង និងតាមដានចរន្តឯកសារមួយចំនួនរបស់ក្រសួងដោយរៀបចំជាប្រព័ន្ធមួយដែលងាយស្រួលក្នុងការប្រើប្រាស់ ធានាបាននូវប្រសិទ្ធភាព កាត់បន្ថយពេលវេលា ថវិកា និងការប្រើប្រាស់ក្រដាស់ដែលជាការរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។ ដោយឡែកការបង្កើតថ្នាលឌីជីថល (Digital Platform) ដែលមានលក្ខណៈសមញ្ញ ហើយកសិករងាយស្រួលប្រើសម្រាប់ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រី នឹងធ្វើការសិក្សាបន្ថែមទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 17

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 80

ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 316

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 330

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 355

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 444

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 568

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 535

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 585

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 788

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...