ការចុះពិនិត្យសភាពការណ៍ និងអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ ខេត្តព្រះវិហារ ខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៤ 9294

នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត    ព្រះវិហារ កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី “វិធានការការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំកសិកម្ម របស់ប្រជាកសិករ” ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយពីវិធីការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីនៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៦ នាក់ (ស្រី ១១៩នាក់)។
-បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែ-ចម្ការជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។
-បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែម ប្រើប្រាស់វិធីសាស្រ្តមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
-បានណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹង ថ្នាំកសិកម្ម។
-បានចែកជូនសៀវភៅ និងឯកសារបច្ចេកទេសស្តីពីវិធានការការពារនិងកម្ចាត់សមាសភាពចង្រៃលើដំណាំស្រូវ ជូនដល់មន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ ព្រមទាំងបងប្អូនប្រជាកសិករ។
-បានបណ្តុះបណ្តាលស្តីពីដង្កូវហ្វូង និងវិធានការកម្ចាត់ ដល់មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់។
ជារួមគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ការរងផលប៉ៈពាល់ដោយសត្វល្អិតចង្រៃមានដូចខាងក្រោមៈ
-ខេត្តព្រះវិហារ ដំណាំស្រូវចំនួន ១ ២២១ហិកតា និងដំណាំដំឡូងមីចំនួន ៣ ៣៧១ហិកតា
-ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣ ៦៣៦ហិកតា
-ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា
-ខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១,៣០ហិកតា
-ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូងនិងដង្កូវមូស្លឹក នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 139

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 132

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 141

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 130

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 147

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 142

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អញ្ជើញដឹកនាំក្រុមការងារចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្នុងរយៈពេលមួយសប្តាហ៍នេះ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 145

ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកម៉ាឡៃ បាននាំយកអំណោយចែកជូនបងប្អូនប្រជាពល​រដ្ឋ​ភៀសសឹក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សរុប១៧៨៥គ្រួសារ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 246

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅខេត្ដសៀមរាប

នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 275

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន តូរី និងក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក ហាក់ ប៊ុនធួន និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងគណៈអភិបាលស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 296

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ នៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ​ និងជនភៀសសឹក

ចាប់តាំងពីមានការបាញ់ផ្លោងរបស់ទាហានថៃ​ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋភិតភ័យ​ និងរត់ភៀសខ្លួន​ចេញពីលំនៅដ្ឋាន​​​ ឯកឧត្តម​រដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 281

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកជំនួយ ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅសមរភូមិជួរមុខ

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 268

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...