លោកប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ​ពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំមួយចំនួន នៅខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៤ 2984

នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំកំពង់គោ និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ការចុះពិនិត្យផ្ទាល់ និងរបាយការណ៍បន្ថែមពីលោក​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បង្ហាញថា ក្នុងខេត្ត​កំពង់ធំ​មានឃុំចំនួន ១៣ ក្នុងស្រុកចំនួន ៥ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ស្រុកទាំង៥នោះរួមមាន ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុក​ប្រាសាទ​សំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ដែលមានកសិករសរុបចំនួន៣៤០គ្រួសារ។ 

ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន៤៧៤ហិកតា និងខូចខាតទាំង​ស្រុង​ចំនួន១២៥ហិកតា។ ផ្ទៃដីប៉ះពាល់សរុបនេះ ស្មើនឹង១.៩៦% បើធៀបនឹងផ្ទៃដីដាំដុះស្រូវវស្សាសរុបក្នុងឃុំ និងស្មើនឹង០.២៤%បើ​ធៀប​​​​នឹង​​ផ្ទៃដី​ដែលបានដាំដុះស្រូវវស្សាក្នុងខេត្ត។ ចំពោះការខូចខាតវិញ ស្មើនឹង​0.៥២% បើធៀបនឹងផ្ទៃដីដាំដុះក្នុងឃុំនិងស្មើនឹង០.០៦% បើ​ធៀប​នឹងផ្ទៃដីដាំដុះសរុបក្នុងខេត្ត។

ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងបញ្ជាផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាល​ខេត្ត បានអន្តរាគមន៍ស្តាប្រឡាយបណ្តោះទឹកនៅក្នុងឃុំបារាយណ៍ ដើម្បីរំដោះទឹកចេញពីវាលស្រែដែលមានផ្ទៃដីប្រមាណ២០០ហិកតា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 30

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 34

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 26

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 31

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 40

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 37

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អញ្ជើញដឹកនាំក្រុមការងារចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្នុងរយៈពេលមួយសប្តាហ៍នេះ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 43

ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកម៉ាឡៃ បាននាំយកអំណោយចែកជូនបងប្អូនប្រជាពល​រដ្ឋ​ភៀសសឹក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សរុប១៧៨៥គ្រួសារ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 219

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅខេត្ដសៀមរាប

នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 266

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន តូរី និងក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក ហាក់ ប៊ុនធួន និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងគណៈអភិបាលស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 281

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ នៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ​ និងជនភៀសសឹក

ចាប់តាំងពីមានការបាញ់ផ្លោងរបស់ទាហានថៃ​ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋភិតភ័យ​ និងរត់ភៀសខ្លួន​ចេញពីលំនៅដ្ឋាន​​​ ឯកឧត្តម​រដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 273

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកជំនួយ ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅសមរភូមិជួរមុខ

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 259

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...