ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៥ មេសា ២០១៨ 3610

នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាឲ្យលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ក្នុងដំណើរការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយគាំទ្រផ្តល់ហិរញ្ញប្បទានលើវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដ៏ទៃទៀត។ នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនភ្ញៀវដោយសង្ខេបពីការរីកចម្រើនលើវិស័យកសិកម្មមានដូចជាផលិតកម្មស្រូវ ដំឡូងមី ស្វាយចន្ទី ផលិតកម្មបន្លែនិងវិស័យវារីវប្បកម្មដែលទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។ នាឱកាសនេះលោក Ramesh Subramaniam បានសាទរចំពោះកំណើនសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលសម្រេចបាននាបណ្តាឆ្នាំកន្លងមកក្នុងនោះវិស័យកសិកម្មដែលបានរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ៧%។

លោក Ramesh Subramaniam បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងរបស់លោកនាថ្ងៃនេះគឺស្នើសុំការគាំទ្រ សហការ និងអនុសាសន៍សំខាន់ៗក្នុងការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូថ្មីជាមួយប្រទេសកម្ពុជាដើម្បីអនុវត្តគម្រោងនានាដែលទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសទាក់ទងទៅនឹងការបម្រែបម្រួលអាកាសធាតុ ការកែច្នៃវិចខ្ចប់ និងបង្កើនតម្លៃលើខ្សែសង្វាក់ផលិតកម្មកសិកម្ម។ ទាក់ទងនិងផែនការយុទ្ធសាស្រ្តដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឲ្យលោក Ramesh Subramaniam គិតគូពិចារណាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖

ទី១- គួរបង្កើតក្រុមការងារមួយដែលមានសមាសភាពចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការសិក្សាស្វែងយល់ពីគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលនៃ បណ្តាប្រទេសនានាជាសមាជិក GMS លើការគ្រប់គ្រងផលិតផលកសិកម្ម ការកែច្នៃ ការវិចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន ឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារអន្តរជាតិ

ទី២-សិក្សាពីលទ្ធភាពលើការផ្តល់ឥណទានដែលមានការប្រាក់ទាបដល់ប្រជាកសិករ និងវិស័យឯកជនដែលលទ្ធភាពធ្វើការកែច្នៃកសិផល និងជំរុញការអនុវត្តការធ្វើអនាម័យនិងភូតគាមអនាម័យជាអាទិភាព

ទី៣-ពិនិត្យលទ្ធភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលទាក់ទងនឹងការកែច្នៃវិចខ្ចប់

ទី៤-ជួយជំរុញការធ្វើទំទើបកម្មកសិកម្ម ពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្មសមស្របទៅតាមលទ្ធភាព ក្នុងខណៈដែលកម្លាំងពលកម្មក្នុងវិស័យកសិកម្មបាននិងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់

ទី៥-ជួយជំរុញការងាររៀបចំផែនទីកំណត់តំបន់ដាំដុះឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ក្នុងការបង្កើនផលិតភាពផលិតកម្មដោយការបង្កើនរដូវដំាដុះ ការបង្កើនទិន្នផលតាមរយៈការជ្រើសរើសពូជឲ្យសមស្របតាមស្ថានភាពដី និងគុណភាពដី។

សំណើរខាងលើដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង លោក Ramesh Subramaniam បានឯកភាពនិងគាំទ្រ ហើយ ខ្លួនលោកផ្ទាល់និងសហការីនឹងយកទៅពិនិត្យពិចារណាបញ្ចូលក្នុងផែនការយុទ្ធសាស្រ្តភាពជាដៃគូថ្មី ក៏ដូចជាគម្រោងអភិវឌ្ឍ វិស័យកសិកម្មផ្សេងៗទៀតផងដែរ។ ចុងបញ្ចប់នៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មឲ្យកាន់តែរីកចម្រើននាពេលអនាគតស្របតាមប្រាថ្នាចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល និងសហប្រតិបត្តិការយ៉ាងល្អប្រសើរដោយឈរលើគោលការណ៍រួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត់។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 249

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​គម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្ម​មានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជន​ខាងជើងបឹងទន្លេសាប»

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៥...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 247

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 241

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក​។​...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 242

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 235

ឯកឧត្តមបណ្ឌិត សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ចែកជូនជនភៀសសឹកពីអង្គការ មាគ៌ាជីវិត

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 245

ក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលស្រុកថ្មពួក

ថ្ងៃនេះក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 251

«សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ»

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 294

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 290

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 293

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 287

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 285

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...