លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO អំពីការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ ៧ មិថុនា ២០២៤ 2736

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) លោកបណ្ឌិត  Shetty Seetharama THOMBATHU និងមន្ត្រីបច្ចេកទេស។ នេះជាកិច្ចប្រជុំទី២ហើយ រវាងក្រុមការងារព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ជាមួយអង្គការ UNIDO ដើម្បីរៀបចំដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចសិក្សា នៅសហគ្រាសកែច្នៃផលិតផលជលផលសមុទ្រ តាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា នាពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចដែលរៀបចំឡើងក្នុងគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់ និងផ្សព្វផ្សាយពីខ្សែច្រវាក់ នៃការកែច្នៃផលិតជលផលសមុទ្រកម្ពុជា ដែលផលិតស្របតាមស្តង់ដាគុណភាព សុវត្ថិភាព ម្ហូបអាហារ។ តាមរយៈដំណើរទស្សនកិច្ចនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានមកពីស្ថាប័នចំនួន ២០ នឹងចូលរួមផ្សព្វផ្សាយអំពីសហគ្រាសកែច្នៃផលិតផលជលផលសមុទ្រឲ្យបានទូលំទូលាយ ក្នុងគោលដៅបង្កើនតម្រូវការក្នុងស្រុក និងទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកបណ្ដាក់ទុនក្នុងអនុវិស័យជលផលកាន់តែច្រើនឡើង។

ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពីសហគ្រាសជលផលក្រោយប្រមូលផល ទទួលបានការគាំទ្រពីគម្រោង CAPFish-Capture តាមគម្រោងនឹងធ្វើឡើងក្នុង «រាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងខេត្តព្រះសីហនុ» ចាប់ផ្តើមនៅថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

បើតាមស្មារតីអង្គប្រជុំ និងបើគ្មានការប្រែប្រួលណាមួយនោះទេ គម្រោងដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលសមុទ្រ នឹងមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អង្គការ UNIDO តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា  និងអ្នកសារព័ត៌មានដែលអញ្ជើញមកពីស្ថាប័នសារព័ត៌មានផ្សេងៗចំនួនជាង ២០ស្ថាប័ន សរុប៦៥នាក់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 42

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 56

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 132

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 132

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 134

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 112

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 237

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 241

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 242

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 259

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 253

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 244

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អញ្ជើញដឹកនាំក្រុមការងារចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្នុងរយៈពេលមួយសប្តាហ៍នេះ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី...