ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD

ចេញ​ផ្សាយ​ ៨ កុម្ភៈ ២០២៣ 6410

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD =========================== នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ទាក់ទងនឹងកិច្ចការងារនេះ ក្រសួង នឹងចូលរួមគាំទ្រការផ្សព្វផ្សាយ និងជំរុញក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យមានផែនការផលិតចន្ទីកែច្នៃ ដើម្បីទទួលបានតម្លៃខ្ពស់ជាជាងបរិមាណ ក្នុងនោះដែរ ការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។ ការផ្សព្វផ្សាយគឺជាកត្តាចាំបាច់មួយ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តទាំងទីផ្សារប្រទេសជប៉ុននិងពិភពលោក ទទួលបានតម្លៃមួយខ្ពស់ ហើយអ្នកហូបស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដទៃទេ។ ឯកឧត្តម បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសម្រកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ មួយវិញទៀត ឯកឧត្តម បានបង្ហាញនូវការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការជុំវិញពូជ Japonica ដែលអាចយកមកដាំនៅកម្ពុជាតាមរយៈ JICA ដើម្បីចូលរួមការផលិតអង្ករមានគុណភាពសម្រាប់ការនាំចេញ។ ទាក់ទងនឹងប្រព័ន្ធគាំទ្រលើផលិតកម្មដំណាំស្រូវ ក្រសួងត្រូវធ្វើការងារជាមួយនឹងអន្តរក្រសួងដូចជាក្រសួងធនធានទឹកលើប្រព័ន្ធធារាស្រ្ត និងក្រសួងសាធារណៈការលើប្រព័ន្ធនៃការដឹកជញ្ជូនជាដើម។ ឯកឧត្តម ក៏បានលើកឡើងអំពីការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សាលើការប្រើប្រព័ន្ធបង្ហូរទឹកសម្រាប់ការស្រោចស្រព(Water Tank) និងអាចប្រើថាមពលបន្ថែមដូចជាការប្រើភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ(Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ ហើយបើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្តនៅទូទាំងប្រទេសតែម្តង។ សូមជម្រាបជូនផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 21

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 83

ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 317

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 319

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 331

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 357

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 446

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 568

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 535

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 586

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 788

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...