Other News
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ តាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបកិច្ចប្រជុំនេះ ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ណែនាំដល់ភាគីក្រុមហ៊ុន ដែលមានតម្រូវការត្រីដើម្បីបំពេញនូវតម្រូវការខ្សែច្រវាក់ផលិតកម្ម សហការជាមួយអគ្គនាយកដ្ឋានជលផល នាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្មខេត្តគោលដៅ និងសហគមន៍នេសាទសក្កានុពល សំដៅបំពេញតម្រូវការផ្គត់ផ្គង់ត្រីសម្រាប់ផលិតកម្ម ជំរុញការផលិតក្នុងស្រុក មានកិច្ចសន្យាទិញលក់ច្បាស់លាស់ ចូលរួមអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងលើកកម្ពស់ជីវភាពប្រជានេសាទ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕