កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ លោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងលោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានដឹកនាំសហការីចូលរួមសិក្ខាសាលាសមិទ្ធផលគម្រោងការគាំទ្រការអនុវត្តគតិយុត្តស្តីពីភាពស៊ាំឱសថប្រឆាំងមេរោគ (Workshop: Action to support the implementation of codex AMR text project) នៅខេត្តកំពត ដែលរៀបចំដោយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) និងមានការចូលរួមពីតំណាង One Health Committee អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ អគ្គនាយកដ្ឋានជលផល គ្រឹះស្ថានអប់រំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងវិស័យឯកជន។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីសមិទ្ធផលគម្រោង និងការពិគ្រោះរៀបចំយន្តការអនុវត្តបន្តដើម្បីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគប្រកបដោយប្រសិទ្ធិភាព ឆ្លើយតបនឹងទិសដៅសុខភាពតែមួយ។ ឆ្លៀតក្នុងឱកាសនោះដែរ ស្ថាប័នតំណាងទាំងអស់ដែលបានចូលរួម បានចូលរួមរៀបចំជាសេចក្តីព្រាងផែនការសកម្មភាពគោលដែលអាចអនុវត្តក្នុងការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគ ស្របតាមគោលគំនិត RENOFARM (Reduce the Need for Antimicrobials on Farms) សម្រាប់អនុវិស័យដំណាំផងដែរ។