ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ ធ្វើជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលក់-ទិញស្រូវ និងដំឡូងមីសរីរាង្គ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជាដែលប្រមូលទិញ កែច្នៃ និងនាំចេញ។ គួរគូសបញ្ជាក់ថា មកដល់ពេលនេះ កសិករនៅក្នុងខេត្តនេះផលិតនិងលក់ស្រូវសរីរាង្គបានជាង ៤ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយទទួលបានប្រាក់ជាង ១២លានដុល្លារ។ ដើម្បីធានាថាស្រូវ អង្ករ និងកសិផលផ្សេងៗមានលក្ខណៈសរីរាង្គ ការដាំដុះ និងកែច្នៃ មិនត្រូវមានប្រើប្រាស់សារធាតុគីមី ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ឬបរិភោគ និងដល់បរិស្ថាន ជាពិសេស ទឹក និងដីកសិកម្ម ហើយត្រូវមានការពិនិត្យ និងបញ្ជាក់ដោយក្រសួងកសិកម្ម និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ៕