លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 631

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្សជលផល នៃរដ្ឋបាល​ជលផល លោកអនុ​ប្រធាន ផៃ សុម៉ានី និងខណ្ឌរដ្ឋបាលជល​ផល​ខេត្តក្រចេះ ស្ទឹងត្រែង អង្គការ WWF កម្ពុជា នៅទីស្នាក់កា​រ​អភិរក្ស​សត្វផ្សោត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាពគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវបានគូសបញ្ជាក់ថា ទោះបីមាន​ការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ក៏បទល្មើស​ប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ត្រី នៅតែបន្តកើតមាន ដែលជាហានិភ័យធ្ងន់ធ្ងរដល់សត្វផ្សោត។ លោកជំទាវបាន​ស្នើឱ្យ​គ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយ​បានដាក់ចេញនូវវិធានការដូចជា៖ 
១. កំណត់អ​ត្តសញ្ញាណ​មុខសញ្ញាជនល្មើស និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យ​បាន​តឹងរ៉ឹងបំផុត ដោយមិនមានការលើកលែង។ ២. ការជ្រើសរើសឆ្មាំទន្លេបន្ថែមដែលមានជំនាញបើកបរទូកប្រដេញ ដើម្បីបង្ក្រាបបទល្មើសនេសាទលើដងទន្លេ។ ៣. ការធ្វើទំនើបកម្មទូកល្បាតឱ្យមានល្បឿន ដើម្បីបង្កើនប្រសិទ្ធភាពនៃការល្បាតនិងបង្ក្រាបបទល្មើស ៤. ការកែសម្រួលប៉ុស្តិ៍ល្បាត នៅ​ក្នុងតំបន់អភិរក្ស ស្របទៅតាមទីតាំងចល័តរបស់ផ្សោត និងទីតាំងដែលសម្បូរបទល្មើសនេសាទ។
ជាចុងក្រោយ ក្នុងអំឡុងរដូវវស្សាដែលមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ចំពោះបងប្អូនឆ្មាំទន្លេទាំងអស់ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលចុះល្បាតតាមដងទន្លេ។ លោកជំទាវបានសង្កត់ធ្ងន់ថា «សុវត្ថិភាព និងសុខុមាលភាពរបស់ឆ្មាំទន្លេ គឺជាអាទិភាព និងជាការយកចិត្តទុកដាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី»៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 456

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 433

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 454

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 439

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 612

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 595

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 596

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 562

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 632

លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 631

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញមៀនប៉ៃលិន

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 619

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​ ដើម្បីគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុក

នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 718

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ...