នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងអង្គការ Energy Lab ស្ដីពី «កសិឧស្សាហកម្មបៃតង និងសុពលភាពដែលធ្វើឱ្យវិស័យកសិកម្មប្រសើរទ្បើង ជាមួយក្រុមបច្ចេកទេស» « Clean Energy and Green Agro-Proccesing Competitiveness» ។
កិច្ចប្រជុំដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម ដើម្បីពិនិត្យទៅលើ១. គោលនយោបាយសង្ខេបស្ដីពី «កសិឧស្សាហកម្មបៃតង និងសុពលភាពដែលធ្វើឱ្យវិស័យកសិកម្មប្រសើរទ្បើងជាមួយក្រុមបច្ចេកទេស» ២.ស្វែងយល់អំពីគំនិតផ្ដួចផ្ដើមដែលបាន និងកំពុងបន្ដការងាររបស់ក្រសួង នៅក្នុងស្ដង់ដារចំណីអាហារ និងវិញ្ញបនបត្រអាចរួមបញ្ចូលថាមពលស្អាតដើម្បីទាក់ទាញវិនិយោគិនកែច្នៃកសិកម្មទំនើប និងទី៣.កំណត់អត្តសញ្ញាណសកម្មភាពអាទិភាពរយៈពេលខ្លី ដែលថ្នាក់ដឹកនាំក្រសួង អាចជំរុញវឌ្ឍនភាពដែលអង្គការ Energy Lab អាចគាំទ្របន្ថែមបាន៕