ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 209

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន បានអញ្ជើញទទួលអំណោយប្រគេនពីភិក្ខុ​ ប៊ន​ ស្រឿន ព្រះចៅអធិការវត្ត​ គិរីសាលវ័ន​ (វត្តថ្មី) ខេត្តកំពង់ចាម​ ដើម្បីឧបត្ថម្ភចែកជូនកងទ័ព និងប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅខេត្តសៀមរាប។
អំណោយសរុបរួមមានចំនួន ៤៥០កញ្ចប់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១៤០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ​ សំលៀកបំពាក់ កន្ទេល ភួយ មុង និងថវិកាមួយចំនួន។ ដោយឡែក​ លោកស្រី​ លី ច័ន្រ្ទលក្ស្មី​ អគ្គនាយិកាក្រុមហ៊ុន Agent21 Global បានឧបត្ថម្ភអំណោយដែលទទួលពីសប្បុរសជនជូនដល់ជនភៀសសឹក​ចំនួន​ ៤០​គ្រួសារ​ រួមមាន៖ អង្ករ២០០គីឡូក្រាម​ ទឹកបរិសុទ្ធ​៤០យួរ សំលៀកបំពាក់៤០កញ្ចប់ នំចេក៤០កញ្ចប់ សំឡីអនាម័យ២យួរធំ និងនំបុ័ងក្រៀម៤០កញ្ចប់​ សរុបទាំងអស់​ ១៨០គ្រួសារ។
តាងនាមកងទ័ព​ និងជនភៀសសឹក ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណជូនចំពោះព្រះចៅអធិការវត្ត​ គិរីសាលវ័ន​(វត្តថ្មី) លោកស្រីអគ្គនាយិកា​ និងសប្បុរសជនទាំងអស់​ ដែលបានពាំនាំយកអំណោយមកឧបត្ថម្ភជូនវីរកងទ័ព​ និងបងប្អូនជនភៀសសឹក ដែលបង្ហាញពីស្មារតីសាមគ្គី​ជាតិ​ ស្នេហាជាតិ ជាពិសេសផ្តល់កម្លាំងចិត្តដល់កងទ័ពការពារទឹកដី និងការពារអធិបតេយ្យជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 128

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិជួរមុខ

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 205

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 205

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 216

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 222

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 210

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 214

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 268

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 269

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 288

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 289

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...