នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម ហៃ រស្មី ឯកឧត្តម ឃី វិបុលបុត្រា ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ឯកឧត្តម ស្រ៊ន សុខុម ទីប្រឹក្សាក្រសួង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងមន្ត្រីកសិកម្មឃុំទូទាំងខេត្តស្វាយរៀង សរុបអ្នកចូលរួម៨៧នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ បានណែនាំដល់មន្រ្តីកសិកម្មឃុំទាំងអស់ យកចិត្តទុកដាក់ស្រង់ទិន្នន័យប្រជាពលរដ្ឋភៀសសឹក និងពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមឃុំសង្កាត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបង្កើនការយកចិត្តទុកដាក់លើការគាំទ្រដល់កសិករ ក្នុងការបង្កើនផលិតកម្មកសិកម្ម ដោយផ្សារភ្ជាប់ជាមួយការកាត់បន្ថយថ្លៃដើម និងការកាត់បន្ថយការប្រើថ្នាំគីមីកសិកម្មខុសបច្ចេកទេសជាដើម៕