ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 1163

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង មន្ត្រី​ក្រោម​ឱវាទ និងគណៈកម្មការសហគមន៍នេសាទ បឹងស្នេហ៍ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដែលមានកម្លាំង​សរុប​១៥​នាក់ ប្រើប្រាស់កាណូត២គ្រឿង ចុះនៅចំណុចអូរអញ្ចាញ(បឹងស្នេហ៍) ជាតំបន់ទេសចរណ៍សម្បូរទៅដោយសត្វស្លាបរាប់ម៉ឺនក្បាល ដែល​ស្ថិត​នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បានចំនួន១ករណី ពីបទនេសាទ​ដោយ​ឧបករណ៍ស្បៃមុងល្មើសច្បាប់ ត្រូវបានរុះរើ​បំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន៖ លូស្បៃមុងចំនួន២៨មាត់ របាំង​ព្រួល​ស្បៃ​មុងប្រវែង១ ៨៧០ម៉ែត្រ បង្គោល ចម្រឹងឬស្សីចំនួន៤៦០ដើម នឹងបានចាក់លែងត្រីចម្រុះទម្ងន់៣០ គ.ក្រទៅក្នុងបឹងធម្មជាតិវិញ ។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តទិសដៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកផ្សេងៗ​ទៀត ក្នុងខេត្តព្រៃវែង រួមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យបញ្ឈប់​ការ​នេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 324

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 317

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 364

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 334

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 319

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 342

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 431

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 396

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 421

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 437

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 381

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 391

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...