ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយលោកអនុប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អភិបាលស្រុក មេឃុំ មេភូមិ ស្មៀនឃុំ មន្ត្រីកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 691

ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សារបស់ក្រសួង ជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ មន្រ្តី និងអាជ្ញាធរមូលដ្ឋានខាងលើ។
បន្ទាប់ពីបានបកស្រាយជម្រាបអំពីព័ត៌មានសំខាន់ៗរបស់គម្រោង ឯកឧត្តមរដ្ឋលេខាធិការបានស្នើអ្នកចូលរួមឱ្យពិភាក្សា និងផ្តល់យោបល់អំពីកិច្ចសហការក្នុងការគ្រប់គ្រង និងអនុវត្ត ដោយផ្តោតជាពិសេសលើវិធីសាស្ត្រជ្រើសរើសគ្រួសារទទួលផល ដែលគម្រោងគួរគាំទ្រ ដោយប្រកាន់យកគោលការណ៍តម្លាភាព សមធម៌ និងបរិយាប័ន្ន។
គួរបញ្ចាក់ថាគម្រោង ដែលនឹងគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានគ្រោងអនុវត្តក្នុងរយៈពេល៦ខែ នៅក្នុងខេត្តចំនួន១១ ដោយផ្តល់ជូនប្រជាជនដែលកំពុងជួបការលំបាកខ្លាំង នូវមធ្យោបាយ សម្ភារ គ្រាប់ពូជដំណាំ កូនសត្វ និងកូនត្រី ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស អំពីការដាំដុះដំណាំ និងចិញ្ចឹមសត្វទាំងនោះ សំដៅធ្វើឱ្យប្រជាជនមានអាហារកាន់តែល្អ និងកាន់តែគ្រប់គ្រាន់ ចំណាយកាន់តែទាបសម្រាប់ផលិតកម្មកសិកម្ម ទទួលបានឱកាសធ្វើការងារកាន់តែច្រើន និងមានប្រាក់ចំណូលកាន់តែខ្ពស់ ពោលគឺរួមចំណែកកាត់បន្ថយភាពក្រីក្រ និងស្តារសេដ្ឋកិច្ចនៅទីជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានធ្វើដំណើរទៅពិនិត្យស្ថានភាពរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាជន នៅភូមិតេជោសន្តិភាព ឃុំប៉ោយចារ ដែលទទួលបានការគាំទ្រដោយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (ជំហាន ៣) និងបានជួបសំណេះសំណាលជាមួយប្រជាជនជាច្រើន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 121

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប នៅ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 470

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 465

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លើវិស័យកសិកម្ម»

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 509

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 517

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល ចំនួន៧ខេត្ត

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 718

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្ត្រីជំនាញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបជាមួយគណៈប្រតិភូអង្គការ...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 735

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 703

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ!

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ! កិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយកងកម្លាំងប្រដាប់អាវុធ...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 697

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 731

ដំណើរការ "សេវាសាធារណៈតាមឌីជីថល" ផ្លូវការហើយ

អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យដំណើរការ "សេវាសាធារណៈតាមឌីជីថល" ផ្លូវការហើយ។ បងប្អូនអាចស្នើសុំវិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចំនួន...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 710

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី

ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី...