ទិន្នផល​ត្រី​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5022

កាលពី​ព្រឹក​ថ្ងៃ​ទី១៨ ខែមេសា លោក​ខូ​យ សុខា ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​ពោធិ៍សាត់ រួម​ជាមួយ​លោកណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​នៅ​ឡូត៍នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៧ ស្ថិតនៅ​ក្នុង ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ។

លោក​ធា​ម ឈុ​ន និង​លោក​ឈួ ងួ​ន អ្នក​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៧ បាន​រៀបរាប់​ឱ្យដឹង​ថា សកម្មភាព​នៃ​ការ​ប្រមូល​ផល​ត្រី​របស់ឡូត៍​នេសាទ​ទាំង​ពីរ​ចាប់ផ្ដើម​ដំណើរការ តាំងពី​ពាក់កណ្ដាល​ខែមីនា កន្លង​មករហូតមក​ដល់​បច្ចុប្បន្ន​បាន​ផល​ត្រី​សរុប​ប្រមាណ១០០​តោន​ប៉ុណ្ណោះ​។

តាម​ការ​ប៉ាន់ស្មាន​ទិន្នផល​ត្រី​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០០៩-២០១០ នេះកើន​ជាង​រដូវ​នេសាទ​ឆ្នាំ​២០០៨-២០០៩​។ លោក​សេង ស៊ុន​ហ៊ួ​ត នាយក​ខណ្ឌ​រដ្ឋបាលជលផល​ពោធិ៍សាត់ បាន​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​ខេត្ដពោធិ៍សាត់​មាន​ឡូត៍​នេសាទ​ធ្វើ​អាជីវកម្ម​ចំនួន​៥​ឡូត៍ គឺ​ឡូត៍​នេសាទ​លេខ​១ លេខ២ លេខ​៣ លេខ​៦ និង​ឡូត៍​នេសាទ​លេខ៧ ហើយ​ភាគច្រើន​ជា​ឡូត៍​នេសាទ​ធ្វើ​អាជីវកម្ម​ប្រមូល​ត្រី​ក្នុង​បឹង​ទន្លេសាប​ដោយ​ផ្ទាល់ដែល​ប្រជាពលរដ្ឋ​បឹង​ទន្លេសាប​និយម​ហៅឡូត៍​ក្រៅ ។

ដោយឡែក​លើ​សកម្មភាព​ធ្វើអាជីវកម្ម​នេសាទ​ប្រមូល​ផល​ត្រី​ចាប់ពី​ដើម រដូវ​នេសាទ​ឆ្នាំ​២០០៩-២០១០ រហូត​មកដល់​ដើម​ខែមេសា ឆ្នាំ​២០១០ នៅ​ទូ​ទាំង​ខេត្ដប្រមូល​ផល​ត្រី​បាន​៧.៤៨០​តោន និង​ផលកំពឹស​សរុប​បាន​១៤៧​តោន បើ​ប្រៀបធៀបរយៈពេល​ដូច​គ្នា​នឹង​ដើមរដូវ​នេសាទ​ឆ្នាំ២០០៨-២០០៩ ទិន្នផល​ត្រី​មានការ​កើនឡើង​ចំនួន​២៧០​តោន ។

នៅ​ចំពោះ​មុខ​ប្រជា​នេសាទ និង​អ្នកប្រមូល​ទិញ​ផល​នេសាទ លោក​ណៅ ធួ​ក បានមាន​ប្រសាសន៍​លើក​ឡើង​ថា ពិនិត្យ​ជា​រួម​នៅទូ​ទាំង​ប្រទេស​ផល​ត្រី​មានការ​កើនឡើង​ជាងរដូវ​នេសាទ​ឆ្នាំ​២០០៨-២០០៩ ពី​៥​ទៅ​១០ភាគរយ ប៉ុន្ដែ​តំបន់​មួយ​ចំនួន​មានការ​ថយ​ចុះដោយសារ​តែ​តំបន់​ទាំងនោះ​មិន​បាន​ធ្វើការបង្ក្រាប​បទល្មើស​ជលផល​ជា​ប្រចាំ ។ ហេតុនេះ​តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល ជលផល ពិសេស​លោក​បណ្ឌិត​ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់​គ្នាលុប​បំបាត់​បទល្មើស​ជលផល​ដែល​នាំ​ឱ្យ​វិនាស​ហិនហោចផល​ត្រី​ដល់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​ជា ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់ លូ​ស្បៃ​មុង អួន​ក្រឡា​ញឹក​តូច​ជាង​១,៥​សង្ទីម៉ែត្រឧបករណ៍​បរ​ត្រី និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិចទឹក​ដែល​ជា​ជម្រក​ចាំបាច់​របស់​ត្រី​ជាដើម ហើយ​អាជីវករ​ឡូត៍​នេសាទ​ត្រូវ​មាន​កាត​ព្វកិច្ច​អនុវត្ដ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី​ជលផល និង​សៀវភៅ​បន្ទុក​ឡូត៍​នេសាទ​។

 ដោយឡែក​សមត្ថកិច្ច​ជលផល​គ្រប់​លំដាប់ថ្នាក់​ត្រូវរឹត​បន្ដឹង​ការ​អនុវត្ដន៍​ច្បាប់ និង​ធ្វើការ​បង្ក្រាបបទល្មើស​ជលផល​ជា​ប្រចាំដើម្បី​ថែរក្សាការពារ និង​ការ​ប្រើប្រាស់​ធនធាន​ជលផលទាំងនេះ​ប្រកបដោយ​និរន្ដរភាព ព្រោះ​ធនធាន​ជលផល​នៅ​ក្នុង​បឹង​ទន្លេសាប​គឺជា​ជង្រុកស្រូវ​មាន​តម្លៃ​មហាសាល​របស់​ប្រជា​នេសាទក្នុង​បឹង​ទន្លេសាប ។នៅ​ក្នុង​ឱកាស​នោះ លោក​ខូ​យ សុខា បានបញ្ជាក់​បន្ថែម​ថា ប្រទេស​យើង​មានច្បាប់ហេតុនេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ដ​សំណូមពរដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរពច្បាប់​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ធនធាន​ជលផល​របស់​យើង​ក្នុង​មូលដ្ឋាន​ទុក​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន​។ ពិសេស​ចូលរួម​ចំណែកយ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​កំរិតជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​បងប្អូនប្រជា​នេសាទ​ដែល​រស់នៅ​ពឹងផ្អែក​លើ​របរធ្វើ​នេសាទ​ជា​សំខាន់ ។

Other News
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 28

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 25

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 31

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 30

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 31

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 367

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 258

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 362

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...