ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ

ចេញ​ផ្សាយ​ ២៩ មីនា ២០២៤ 1127

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំនៅតំបន់សមុទ្រនៃខេត្តកំពត និងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការជាមួយ អង្គការដៃគូនៅសាលាស្រុកទឹកឈូ ខេត្តកំពត។

ឯកឧត្តម ខាត់ សុធី បានថ្លែងទៅកាន់អង្គពិធីថា ក្រុមការងារជំនាញបានសហការ ជាមួយអង្គការហេទ្បែន ខេលល័រ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ/សង្កាត់ នៅតំបន់សមុទ្រនៃខេត្តកំពត និងខេត្តកំពង់ស្ពឺ ដែលមានការគាំទ្រមូលនិធិដោយ GIZ-MUSEFO ដោយបានបើកវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម បានសម្ដែងការកោតសរសើរទៅដល់សិក្ខាកាមទាំងអស់ដែលបាន​ចំណាយពេលចូលរួមសិក្សាមេរៀនថ្មីៗល្អៗ និងបានលើកជាសំណួរទៅកាន់លោកគ្រូសម្របសម្រួល ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះមានសកម្មភាពផុសផុល។

បន្ថែមពីនេះ ឯកឧត្តម ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ទៅលើខ្លឹមសារបច្ចេកទេសរបស់មេរៀននីមួយៗដែលនាយកដ្ឋានជំនាញបានលើកយកមកបង្រៀន និងជំរុញលើកទឹកចិត្តដល់​សិក្ខាកាមទាំងអស់ឱ្យមានបេះដូងចេះស្រឡាញ់កសិករ សហគមន៍ និងប្រទេសជាតិ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្ត្រីកសិកម្ម នឹងមានលទ្ធភាពជួយស្វែងរកដំណោះស្រាយ ផ្តល់ជូននូវបច្ចេកទេសវៃឆ្លាតក្នុងវិស័យកសិកម្ម  យល់ដឹងពីវិធីសាស្ត្រធ្វើការជាមួយសហគមន៍  អាចជួយសម្របសម្រួលរវាងកសិករ និងស្វែងរកទីផ្សារជូនដល់ប្រជាកសិករបានល្អ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១»
នៅព្រឹក ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប
នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ACSEP នៅខេត្ដព្រះវិហារ និងខេត្ដកំពង់ធំ
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង
នៅថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ ស្តីអំពីការប្រើប្រាស់ កម្មវិធី...
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់...
រដ្ឋាភិបាលកម្ពុជាបន្តបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ( គម្រោង LASED III)
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការ​ដឹកនាំគម្រោងបែងចែកដី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតក្រុមហ៊ុនអាក្រូស្តាឌី (Agrostudies) ចូលជួបសម្តែងការគួរសម
នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី កិច្ច​ប្រជុំត្រីភាគី អំពី «ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ធនធាន​ទឹក»
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី កិច្ច​ប្រជុំត្រីភាគី អំពី «ការងារ​កសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចុះត្រួតពិនិត្យ...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធី...
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣...
នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្...
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញបើកវគ្គសិក្ខាសាលា ស្តីពី ការប្រើប្រាស់ CAO Farmbook App ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់នៅខេត្តកំពត
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...