លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​អភិរក្សជលផល និងខណ្ឌជលផល២ខេត្ត ប្រជុំបង្កើន​ប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោតតំបន់​ទន្លេមេគង្គ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៦

ចេញ​ផ្សាយ​ ១០ មករា ២០២៦ 1715

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុមការងារជំនាញអភិរក្សជលផល និងខណ្ឌជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីជួបប្រជុំពិភាក្សាបង្កើនប្រសិទ្ធភាព​ការងារ​គ្រប់គ្រង ការពារ អភិរក្សសត្វផ្សោតនៅតំបន់ទន្លេមេគង្គ សម្រាប់ឆ្នាំ​ថ្មី ឆ្នាំ២០២៦។ កិច្ចប្រជុំធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ។
កិច្ចប្រជុំមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុម៉ានី អនុ​ប្រធាននាយកដ្ឋានអភិរក្សជលផល លោក អោក ដារុន អនុប្រធាន​មន្ទីរកសិកម្មខេត្តក្រចេះ លោក ភួង ទីណា នាយរងអធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាល​ជល​ផលក្រចេះ និងតំណាងមកពីខណ្ឌ​រដ្ឋបាលជលផលស្ទឹងត្រែង និង​លោក អៀម សំអ៊ន់ ប្រធានកម្មវិធីតំណាងអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណ២០នាក់។
លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា ភារកិច្ចអភិរក្សសត្វ​ផ្សោត​ទន្លេមេគង្គ ដែលមន្រ្តីជំនាញពាក់ព័ន្ធ ឆ្មាំ និងអង្គការWWF​កម្ពុជា បានសហការគ្នាធ្វើកន្លងមកបានល្អប្រកបដោយប្រសិទ្ធភាព ក្នុងឆន្ទៈរួមតែមួយ អភិរក្សធនធានជលផលពិសេសសត្វផ្សោត ដែល​លោកជំទាវចាត់ទុកជា «ដង្ហើមនៃទន្លេមេគង្គ» គឺជារតន​សម្បត្តិ​របស់ជាតិមិនអាចកាត់ថ្លៃបាន។ ដូច្នេះត្រូវមានការលើក​ទឹក​ចិត្តចំពោះកិច្ចការងារនេះ ដែលនឹងរៀបចំមានជាបណ្ណសរសើរ​ចំពោះ​អ្នកមានស្នាដៃបំពេញការងារ។
ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារក៏បានជជែកពិភាក្សា ពីការរៀបចំប្លង់មជ្ឈមណ្ឌលនៃបន្ទប់ផ្តល់ព័ត៌មាន នៃការ​ពិនិត្យ​វីដេអូ​ផ្សាយផ្ទាល់ ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនិងដ្រូន ដែលនឹងត្រូវ​ធ្វើ​ក្នុងឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការគាំទ្រថវិកាពីអង្គការ WWF ប្រចាំនៅកម្ពុជា និងគាំទ្របច្ចេកទេសពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ការប្រើប្រាស់ប្រព័ន្ធត្រួត​ពិនិត្យ​ពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃ​របស់សត្វផ្សោត និងជាពិសេសបទល្មើសនេសាទ​នៅក្នុងតំបន់​អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និង​ការបង្ហោះដ្រូន។
ជាចុងបញ្ចប់ លោកជំទាវ អ៊ឹម រចនា សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជួយគាំទ្រ ហើយក៏ជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស ធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះ ការងារ​ដោយ​ប្រើបច្ចេកវិទ្យាក្នុងឆ្នាំថ្មី ក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រ​ចំណេះជំនាញថ្មីៗបន្ថែម ទៀតដើម្បីអាចអនុវត្តការងារ​នេះ​បាន​ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 13

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 12

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 35

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 27

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីកសិ-ចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 368

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត Kiwon Jang

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 326

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ

នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 350

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅខេត្ដក្រចេះ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 320

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 344

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាយេនឌ័រលើកកម្ពស់តួនាទីបុរស-ស្ត្រី នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 340

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ផ្សព្វផ្សាយការងារអប់រំ​ បង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងជំងឺអេដស៍​ និងធ្វេីតេស្តទឹកមូត្ររកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 409

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីបើក​សិក្ខា​សាលា ស្តីពី «ការកសាងបណ្តាញនិងពង្រឹងភាពជាដៃគូនៅ​តំបន់ឆ្នេរនិងសមុទ្រ» នៅខេត្តកំពត

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិប​តីបើកសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជា​ដៃគូ​នៅតំបន់ឆ្នេរ...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 348

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ស្តីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ តុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣...