លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 71

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន ចំនួន ១០នាក់ ស្ត្រី ៣នាក់។
កិច្ចប្រជុំនេះមានគោលបំណង៖
• តម្រង់ទិសដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់
• ណែនាំអំពីការរៀបចំផែនការសកម្មភាពការងារ និងរបត់ការងារដែលត្រូវធ្វើជាសូចនាករវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីកសិកម្មឃុំសង្កាត់
• ធ្វើបច្ចុប្បន្នភាពនៃការងារដែលត្រូវបំពេញជាអាទិភាព និងការងារដែលត្រូវអនុវត្តបន្ត
• សាកសួរពីបញ្ហាប្រឈម និងអន្តរាគមន៍ដំណោះស្រាយដល់មន្ត្រីកសិកម្មឃុំ សង្កាត់ ផងដែរ។

លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃល...
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ធុច ផល្លា...
ឯកឧត្តមយ៉ង់ សាំងកុមារ បានប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់​ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk)
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...