នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមដោយលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីការិយាល័យកៅស៊ូ និងមន្ត្រីកសិកម្មឃុំ សរុបចំនួន ៥០រូប (ស្រី២២រូប)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសដំណាំកៅស៊ូ ដូចជាការដាំដុះ ការថែទាំ ការការពារ និងព្យាបាលជំងឺនិងការយកផលទឹកជ័រឱ្យបានល្អប្រសើរ និងមាននិរន្តរភាព ដល់មន្ត្រីកសិកម្មឃុំសម្រាប់យកទៅចែករំលែក ណែនាំ និងផ្សព្វផ្សាយបន្ត ជូនដល់កសិករកៅស៊ូគ្រួសារ។