ឯកឧត្តម បណ្ឌិត ងិន ឆាយ ចុះពិនិត្យមើលការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យការស្តុកទុកដាក់គ្រាប់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ចេញ​ផ្សាយ​ ១៨ ឧសភា ២០២០ 7078

នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បានចុះពិនិត្យមើលការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យការស្តុកទុកដាក់គ្រាប់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ។ នៅពេលចុះត្រួតពិនិត្យនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ណែនាំឱ្យស្ថានីយត្រូវរៀបចំកៀរពង្រាបដីស្រែឱ្យបានរាបស្មើល្អ ដោយសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម ហើយត្រូវដាំដុះធ្វើបង្ហាញបច្ចេកទេសផលិតកម្មគ្រាប់ពូជ និងផលិតកម្មស្រូវចំណី សម្រាប់ផ្សព្វផ្សាយនិងផ្ទេរបច្ចេកទេសថ្មីៗដល់កសិករក្នុងតំបន់។ ចំពោះ ការស្តុកគ្រាប់ពូជស្រូវ ឯកឧត្តមបានស្នើឱ្យខាងស្ថានីយថែទាំ ឱ្យបានល្អសម្រាប់ទុកចែកជូនកសិករដែលងាយរងគ្រោះ ដើម្បីដាំដុះស្តារឡើងវិញនៅពេលជួបប្រទះនឹងគ្រោះធម្មជាតិនានា។ បន្ទាប់មក ឯកឧត្តមប្រតិភូ និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះពិនិត្យផលិតកម្មស្រូវដើមរដូវវស្សានៅក្នុងភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន និងការដាំដុះដំណាំបន្លែសុវត្ថភាព នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅពេលជួបជាមួយកសិករ ដាំដុះស្រូវ ឯកឧត្តមប្រតិភូបានជម្រាបជូនអំពីស្ថានភាពតម្រូវការ និងតម្លៃអង្ករនៅទីផ្សារក្នុងស្រុកនិងអន្តរជាតិកំពុងមានការកើនឡើង ខណៈពេលដែលជំងឺកូវីត១៩ កំពុងរីករាលដាលលើពិភពលោក។ ចំពោះកសិករដាំដុះដំណាំបន្លែ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមក្នុងការផលិតដំណាំបន្លែសុវត្ថិភាពសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងអាចរកប្រាក់ចំណូលបន្ឲថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងបានផ្តល់នូវអនុសាសន៍ណែនាំឱ្យកសិករជ្រើសរើសពូជមានគុណភាពល្អមកប្រើប្រាស់ ខិតខំសន្សំជីធម្មជាតិ និងទំនាក់ទំនងជាមួយអ្នកប្រមូលទិញដែលអាចចុះកិច្ចសន្យាទិញក្នុងតម្លៃខ្ពស់សមរម្យ ។

សកម្មភាពនៃការចុះអនុវត្តការងារត្រួតពិនិត្យជី-ថ្នាំកសិកម្ម របស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្ត
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យឃ្លាំងសន្និធិជី-ថ្នាំកសិកម្មចំនួន​...
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅសហភាពអឺរ៉ុប នៅសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ...
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង ឈុនហ៊ី និងលោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ...
សកម្មភាពនៃការចុះអនុវត្តការងារត្រួតពិនិត្យជី-ថ្នាំកសិកម្ម របស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្ត
ក្នុងខែតុលា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យឃ្លាំងសន្និធិថ្នាំកសិកម្មចំនួន២ទីតាំង...
ការចុះអង្កេតតាមដានសមាសភាពចង្រៃលើព្រៃឈើដាំ ប្រភេទឈើអាកាស្យា និងប្រេងខ្យល់ នៅខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក សុក វណ្ណា អនុប្រធាននាយកដ្ឋានការពារដំណាំ...
ការ​ចុះពង្រឹងការអនុវត្តច្បាប់ស្តីពី​ការគ្រប់គ្រងជី-ថ្នាំកសិកម្ម
ក្នុង​សប្តាហ៍ទី២ ចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្តីនីតិកម្មកសិកម្ម​ខេត្ត...
សកម្មភាពរបស់មន្រ្តីជំនាញចុះត្រួតពិនិត្យប្រតិបត្តិការលាយផ្សំ វេចខ្ចប់ជាថ្មីជីកសិកម្ម និងដេប៉ូលក់ជី-ថ្នាំកសិកម្ម
នាសប្តាហ៍កន្លងទៅនេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្តបានចុះត្រួតពិនិត្យប្រតិបត្តិការលាយផ្សំ...
ឯកឧត្តមប្រតិភូ ងិន ឆាយ ចុះជួយសម្របសម្រួលការប្រមូលទិញស្រូវនៅស្រុកសង្កែ ខេត្តបាត់ដំបង
នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ចុះជួយសម្របសម្រួលការប្រមូលទិញស្រូវនៅខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ងិន ឆាយ អញ្ជើញចុះជួយសម្របសម្រួលប្រមូលទិញស្រូវរបស់ប្រជាកសិករនៅស្រុកបវេល ខេត្តបាត់ដំបង
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
កិច្ចប្រជុំពិភាក្សាស្តីអំពីសភាពការណ៍សន្តិសុខនៅក្នុង និងជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ...
ការចុះត្រួតពិនិត្យជី-ថ្នាំកសិកម្មរបស់មន្រ្តីជំនាញ គឺដើម្បីគុណភាពនិងសុវត្ថិភាពប្រើប្រាស់របស់កសិករ
ក្នុងរយៈពេល២សប្តាហ៍នៃខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម...
សកម្មភាព​ចុះសិក្សានិងវាយតម្លៃគុណភាពដីកសិកម្មនៅខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម...
សកម្មភាពរបស់មន្ត្រីជំនាញបន្តចុះត្រួតពិនិត្យឃ្លាំងសន្និធិជីថ្នាំកសិកម្ម និងដេប៉ូលក់ជីថ្នាំកសិកម្មនៅតាមបណ្តារាជធានី ខេត្ត
ក្នុងសប្តាហ៍ទី៤ នៃខែកក្កដា នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មបានចុះត្រួតពិនិត្យឃ្លាំងសន្និធិជី...
កិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក សុក វណ្ណា អនុប្រធាននាយកដ្ឋានការពារដំណាំ...
សកម្មភាពចុះត្រួតពិនិត្យឃ្លាំងសន្និធិជីកសិកម្ម និងដេប៉ូលក់ជី-ថ្នាំកសិកម្ម
ក្នុងសប្តាហ៍កន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្តបានចុះត្រួត...
ការចុះពិនិត្យស្ថានភាពរបស់មមាចត្នោតបំផ្លាញលើដំណាំស្រូវ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង
នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កង សារ៉េត ប្រធានការិយាល័យការពារដំណាំ...