មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងមន្រ្តីនីតិកម្មកសិកម្មខេត្ត បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យទីតាំងឃ្លាំងសន្និធិជី-ថ្នាំកសិកម្ម និងដេប៉ូជី-ថ្នាំកសិកម្មនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
តាមរយៈការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការណែនាំដល់ក្រុមហ៊ុន និងដេប៉ូឱ្យរៀបចំទុកដាក់ជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេសស្របតាមបមាណីយដើម្បីធានាបាននូវសុខុមាលភាព និងភាតរភាពបរិស្ថានដល់ក្រុមគ្រួសារផ្ទាល់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ ។
ជាពិសេស បងប្អូនអាជីវករត្រូវជួយពន្យល់ណែនាំដល់កសិករ ដោយសហការជាមួយមន្ត្រីកសិកម្មឃុំ អំពីការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដែលធានាបាននូវគុណភាពសម្រាប់ការដាំដុះ ក៏ដូចជាចូលរួមកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញរបស់ប្រជាកសិករ និងត្រូវលក់ដូរតែជី-ថ្នាំកសិកម្មដែលបានចុះបញ្ជិកាត្រឹមត្រូវ ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក្នុងការបំពេញអាជីពរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ៕