កិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍វិភាគគោលនយោបាយពាក់ព័ន្ធនឹងការបើកផ្លូវឱ្យការជំរុញម៉ាស៊ីនកសិកម្មអគ្គិសនីនិងវៃឆ្លាត ប្រកបដោយបរិយាបន្ន (Enabling Inclusive Electric and Smart Agricultural Mechanisation in Cambodia)

ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 205

ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍វិភាគគោលនយោបាយពាក់ព័ន្ធនឹងការបើកផ្លូវឱ្យការជំរុញម៉ាស៊ីនកសិកម្មអគ្គិសនីនិងវៃឆ្លាត ប្រកបដោយបរិយាបន្ន (Enabling Inclusive Electric and Smart Agricultural Mechanisation in Cambodia) ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត លោកប្រធាន អនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ លោកអនុប្រធានលេខាធិការដ្ឋាន និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត សរុបចំនួន ២០នាក់។ 

តាមរយៈបទបង្ហាញដោយលោក យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ របាយការណ៍វិភាគគោលនយោយបាយនេះមានសារៈសំខាន់ក្នុងការផ្តល់ធាតុចូលសម្រាប់រៀបចំគោលនយោបាយផ្អែកលើភស្តុតាង និងទិន្នន័យ (evidence-based policy making) ដែលចូលរួមកាត់បន្ថយថ្លៃដើមផលិតកម្ម កាត់បន្ថយការបាត់បង់ និងជំរុញយន្តូបនីយកម្មកសិកម្មអគ្គិសនីនិងវៃឆ្លាត។ ការសិក្សានេះក៏បានដកស្រង់បទពិសោធន៍ជាក់ស្តែងពីប្រទេសមួយចំនួនផងដែរ ដូចជា បង់ក្លាដេស ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន និងចិន។

អង្គប្រជុំបានស្វែងយល់អំពីលទ្ធផលនៃរបាយការណ៍វិភាគគោលនយោបាយនេះ និងបានផ្តល់យោបល់យ៉ាងផុសផុល ដើម្បីកែលម្អសេចក្តីព្រាងរបាយការណ៍នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ការជំរុញការប្រើប្រាស់គ្រឿងយន្តអគ្គិសនីនិងឆ្លាតវៃនេះ ជាជម្រើសថ្មីមួយសម្រាប់កសិករ ក្នុងកាលៈទេសៈនៃភាពមិនប្រកដប្រជានៃភូមិសាស្ត្រនយោបាយ និងការកើនឡើងតម្លៃប្រេងជាសកល។

កិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍វិភាគគោលនយោបាយពាក់ព័ន្ធនឹងការបើកផ្លូវឱ្យការជំរុញម៉ាស៊ីនកសិកម្មអគ្គិសនីនិងវៃឆ្លាត ប្រកបដោយបរិយាបន្ន (Enabling Inclusive Electric...
ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លោក ឃុន កក្កដា...
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ...
វគ្គបណ្តុះបណ្តាលស្តីពី ជំនាញចៀរជ័រកៅស៊ូដល់កសិករកៅស៊ូគ្រួសារ នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ការចុះអន្តរាគមន៍កម្ចាត់ពីងពាងក្រហម និងដង្កូវហ្វូងបំផ្លាញលើដំណាំពោត និងដំឡូងមី នៅខេត្តប៉ៃលិន
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០...
សកម្មភាពចុះអធិការកិច្ចពូជដំណាំនៅក្នុងខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករង អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំពិភាក្សា​ទ្វេរភាគីរវាង​អង្គភាព​ជាតិ​ការពាររុក្ខជាតិ (NPPOs) នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត​ កែ​ មុន្ធីវុធ​ ប្រធាននាយក​ដ្ឋានការពារដំណាំ​...
ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម
នា​សប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រសាស្រ្ត...
ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំជាមួយអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ទទួលបន្ទុកការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពលើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមកម្មវិធី ASPIRE-AT
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
ការចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំដំឡូងមី នៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ...
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦
យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ
នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ...