ទិន្នន័យនាវានេសាទសមុទ្រ និងលិខិតអនុញ្ញាត

មូលដ្ឋានទិន្នន័យនាវានេសាទសមុទ្រ និងលិខិតអនុញ្ញាតធ្វើនេសាទសមុទ្រ

រដ្ឋបាលជលផលបានធ្វើជំរឿននាវានេសាទសមុទ្រនៅឆ្នាំ២០១៨ ដោយមានការគាំទ្រថវិកាពីសហភាព     អឺរ៉ុប។ ជាលទ្ធផល បញ្ជីនាវានេសាទសមុទ្រដំបូងបង្អស់ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយមានកំណត់ត្រានាវានេសាទសរុប ៧៥៥២ គ្រឿង។ ដោយផ្អែកលើទិន្នន័យនិងពត៌មានដែលប្រមូលបាន មូលដ្ឋានទិន្នន័យនាវានេសាទត្រូវបានបង្កើតឡើង និងបន្ទាប់មកបានធ្វើបច្ចុប្បន្នភាព ក្រោមជំនួយបច្ចេកទេសពីកម្មវិធី FAO CAPFISH ដើម្បីជាកំណត់ត្រាផ្លូវការស្តីពីនាវានេសាទសមុទ្រទាំងអស់ក្នុងប្រទេសកម្ពុជា។ ផ្ទាំងតារាងទិន្នន័យខាងមុខនៃមូលដ្ឋានទិន្នន័យអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរក ជ្រើសយក បង្ហាញ បោះពុម្ព ទាញចេញ និងកែសម្រួលកំណត់ត្រានាវានេសាទសមុទ្រ។

ក្រៅពីជាទិន្នន័យគោលសម្រាប់ជំរឿននាវានេសាទសមុទ្រនៅឆ្នាំ២០១៨ មូលដ្ឋានទិន្នន័យនេះក៏អាចឱ្យ    មន្ដ្រីរដ្ឋបាលជលផលនៅថ្នាក់ជាតិនិងថ្នាក់ខេត្តចូលប្រើប្រាស់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីនាវានេសាទសមុទ្រ និងបានភ្ជាប់វាជាមួយទិន្នន័យផ្សេងៗ សម្រាប់ប្រមូលនិងវិភាគទិន្នន័យផងដែរ។ មន្ដ្រីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ត្រូវបានផ្តល់សិទ្ធិចូលប្រើ ដើម្បីធ្វើសុពលភាព កែសម្រួល ឬបន្ថែមកំណត់ត្រាថ្មី។ មន្ដ្រីរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលក៏បានទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់មូលដ្ឋានទិន្នន័យសម្រាប់ការធ្វើបច្ចុប្បន្នភាព បន្ថែម ឬលុបកំណត់ត្រានាវាផងដែរ។ លើសពីនេះ មូលដ្ឋានទិន្នន័យនាវានេះក៏រួមបញ្ចូលទិន្នន័យនៃការចុះបញ្ជីនាវានេសាទសមុទ្រ និងទិន្នន័យលិខិតអនុញ្ញាតធ្វើនេសាទសមុទ្រ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលកំពុងដាក់រួមបញ្ចូលទិន្នន័យនាវានេសាទសមុទ្រដែលបានបំពាក់ប្រព័ន្ធតាមដាននាវានេសាទសមុទ្រ ទៅក្នុងមូលដ្ឋានទិន្នន័យនេះផងដែរ។

ស្ថិតិ ជំរឿននាវានេសាទសមុទ្រ ២០១៨

ចំនួននាវានេសាទសមុទ្រដែលបានធ្វើជំរឿន

ល.រ ខេត្តតំបន់ឆ្នេរ ចំនួននាវានេសាទសមុទ្រ ចំនួននាវានេសាទសមុទ្រគិតជា%
១ កោះកុង ៣៣៩៦ ៤៥,០
២ ព្រះសីហនុ ២៥២៣ ៣៣,៤
៣ កំពត ១០៣៩ ១៣,៨
៤ កែប ៥៩៤ ៧,៩
សរុប ៧៥៥២ ១០០

ចំនួននាវានេសាទសមុទ្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច

ប្រភេទនាវានេសាទ ចំណាត់ថ្នាក់ (ម) កោះកុង ព្រះសីហនុ កំពត កែប សរុប
នាវានេសាទខ្នាតធំ ≥ ២៤ ១០ ០ ០ ០ ១០
នាវានេសាទខ្នាតមធ្យម ១២ ≤ ២៤ ៩៦២ ១៥៤៥ ៦២៩ ៣៦៧ ៣៥១២
នាវានេសាទខ្នាតតូច < ១២ ២៤២៤ ៩៧៨ ៤១០ ២២៧ ៤០៣០
សរុប ៣៣៩៦ ២៥២៣ ១០៣៩ ៥៩៤ ៧៥៥២

ចំនួននាវានេសាទសមុទ្រធ្វើចំណាត់ថ្នាក់តាមកម្លាំងម៉ាស៊ីន

ចំណាត់ថ្នាក់តាមកម្លាំងម៉ាស៊ីន (សេះ) កោះកុង ព្រះសីហនុ កំពត កែប សរុប
< ៥០ ២៩៦៧ ២១១៥ ១០២៨ ៥៨៩ ៦៦៩៩
៥១ - ៩០ ១៥៧ ១១០ ៧ ៥ ២៧៩
៩១ - ១៨០ ១៧៩ ២៥៧ ៤ ០ ៤៤០
១៨១ - ២៧០ ៥៧ ២៦ ០ ០ ៨៣
២៧១ - ៥៤០ ៣៦ ១៥ ០ ០ ៥១
សរុប ៣៣៩៦ ២៥២៣ ១០៣៩ ៥៩៤ ៧៥៥២

ចំនួននាវានេសាទសមុទ្របានចុះបញ្ជី និងមិនបានចុះបញ្ជី

ការចុះបញ្ជី កោះកុង ព្រះសីហនុ កំពត កែប សរុប គិតជាភាគរយ
មិនបានចុះបញ្ជី ៣២១៧ ២៤៦៩ ១០៣៩ ៥៩៣ ៧៣១៨ ៩៧
បានចុះបញ្ជី ១៩១ ៤១ ២ ០ ២៣៤ ៣
សរុប ៣៤០៨ ២៥១០ ១០៤១ ៥៩៣ ៧៥៥២ ១០០