នាយកដ្ឋានអភិវឌ្ឍន៌វារីវប្បកម្ម

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 9729

នាយកដ្ឋានអភិវឌ្ឍន៌វារីវប្បកម្ម

      ត្រីជាអាហារយ៉ាងសំខាន់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមស្រុកស្រែចំការតែងតែពឹងផ្នែកលើផលត្រីធម្មជាតិ សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ។ បច្ចុប្បន្នតម្រូវ ការម្ហូបអាហារសាច់ត្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែកើនឡើង ស្របទៅនឹង កំនើនប្រជាពលរដ្ឋ រៀងរាល់ឆ្នាំ។ ម៉្យាងទៀតផលត្រីក្នុងធម្មជាតិកំពុងទទួលការគំរាមកំហែងពីធម្មជាតិ និងសកម្មភាព នេសាទខុសច្បាប់ធ្វើឱ្យផលស្តុកក្នុងធម្មជាតិកាន់តែថយចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលជាហេតុធ្វើ ឱ្យមានការលំបាកដល់ការផ្គត់ផ្គង់ជាតិប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ដល់

ប្រជាជនកម្ពុជា ជាពិសេស ប្រជាកសិករ ក្រីក្រជាអ្នកទទួលរងការលំបាកជាងគេក្នុងការ ខ្វះខាតសាច់ត្រីទទួលទាន។ដូចនេះមានតែ ជំរុញការ

អភិវឌ្ឍន៍សកម្មភាពវារីវប្បកម្មទេដែលអាចធានាបាននូវការផ្គត់ផ្គង់សាច់ត្រីបានជាប្រចាំ សម្រាប់ប្រជាជនកម្ពុជា។

      ដើម្បីដោះស្រាយបញ្ហាលំបាកខាងលើនេះបានជានៅឆ្នាំ១៩៩៩រដ្ឋបាលជលផល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

បានឯកភាពប្រែក្លាយផ្នែកវារីវប្បកម្ម ចេញពីការិយាល័យកិច្ចការដែននេសាទ និងផ្សព្វផ្សាយ ដោយរៀបចំជាថ្នាក់នាយកដ្ឋាន វារីវប្បកម្ម ដើម្បី

បង្កើនការអភិវឌ្ឍន៍សកម្មភាពវារីវប្បកម្មដែលអាចធានា បានការប្រើប្រាស់ឱ្យមាននិរន្តរភាព។  ដូចប្រសាសន៍របស់ឯកឧត្តម អ៊ុក រ៉ាប៊ុន 

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទនៅក្នុងពិធីបិទអង្គប្រជុំបូកសរុបសភាពការណ៍ជលផលឆ្នាំ ២០០៣ និងទិសដៅវិធានការឆ្នាំ

២០០៤ បានមាន ប្រសាសន៍ថា"ការងារវារីប្បកម្មវាជាជើងម្ខាងនៃការងារអភិវឌ្ឍន៍វិស័យជលផល "។

 គោលនយោបាយអភិវឌ្ឍន៍វារីវប្បកម្ម

  • លើកទឹកចិត្តដល់ការអភិវឌ្ឍន៍វារីវប្បកម្មគ្រប់ប្រភេទតាមគ្រប់រូបភាពទាំង ទឹកសាប និងសមុទ្រដោយអនុវត្តតាម ក្រមប្រតិបត្តិវារីវប្បកម្មក្នុងតំបន់

  • យកចិត្តទុកដាក់ផ្សព្វផ្សាយការចិញ្ចឹមប្រភេទសត្វនិងរុក្ខជាតិក្នុងស្រុកដែល មានតំលៃសេដ្ឋកិច្ចខ្ពស់

  • បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នការនាំចូលប្រភេទវារីសត្វនិង រុក្ខជាតិ ក្រៅស្រុកដែ អាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធាន មច្ឆជាតិ។

តួនាទី និងភារកិច្ចរបស់នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម

  • រៀបចំគោលនយោបាយ ផែនការមេ សម្រាប់អភិវឌ្ឍន៍វារីវប្បកម្ម

  • រៀបចំលិខិតបទដ្ឋានសម្រាប់គ្រប់គ្រង់ និងអភិវឌ្ឍន៍វារីវប្បកម្ម

  • ជំរុញ និងអភិវឌ្ឍន៍កម្មវិធីសិក្សា ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តវារីវប្បកម្ម រួមទាំង ប្រភេទជិតផុតពូជ

  • គ្រប់គ្រងការនាំចូល នាំចេញវារិជាត ឧបករណ៍  ថ្នាំពុល សារធាតុពុល សារធាតុគីមី សារធាតុរ៉ែដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វារីវប្បកម្ម

  • ជំរុញការផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្ម តាមគ្រប់រូបភាព កសាង និងបណ្តុះបណ្តាល ធនធានមនុស្សទាំងក្នុង និងក្រៅស្ថាប័ន

  • ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធវារីវប្បកម្ម ទាំងស្ថាបន័ជាតិនិងឯកជនដើម្បីធ្វើឲ្យប្រសើរទ្បើងនូវផលប្រយោជន៍សង្គមសេដ្ឋកិច្ច និងបរិស្ថានហើយឆ្លើយបានទៅនឹងគោលបំណង អភិឌ្ឍន៍ជាតិតម្រូវការទីផ្សារ និងកាតព្វកិច្ចអន្តរជាតិ

  • ពង្រឹងនិងពង្រីកការអភិវឌ្ឍន៍ស្រះជំរកត្រី តាមជនបទ និងតំបន់ឆ្ងាយពីដែននេសាទ

  • គ្រប់គ្រងការធ្វើវារីវប្បកម្មគ្រប់ប្រភេទ និងការបញ្ចេញកាកសំណល់ របស់កសិដ្ឋាន វារីវប្បកម្ម

  • បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ ស្រាវជ្រាវដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិនិងវិស័យឯកជនដើម្បីជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ និង ព័ត៌មានវារីវប្បកម្ម

  • ជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ សហគ្រាសធុនមធ្យម និងឧស្សាហកម្មលើវិស័យ វារីវប្បកម្ម

  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

  នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម មានការិយាល័យចំណុះចំនួន ៤ ដូចខាងក្រោម ៖

           ១. ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ

           ២. ការិយាល័យវារីវប្បកម្មទឹកសាប

           ៣. ការិយាល័យវារីវប្បកម្មសមុទ្រ

           ៤. ការិយាល័យស្រះជម្រកត្រីសហគមន៍

    ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយកា

តាមការចាំបាច់។ តួនាទី ភារកិច្ចការិយាល័យនីមួយៗ មានដូចខាងក្រោម ៖

៤.១. ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ ៖

  • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់  នាយកដ្ឋាន

  • រៀបចំប្រមូលទិន្នន័យវារីវប្បកម្ម និងសហគមន៍ស្រះជម្រកត្រី

  • រៀបចំចងក្រង ផលិត បណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបច្ចេកទេស

  • រៀបចំផ្សព្វផ្សាយទីផ្សារចែកចាយកូនត្រីពូជ

  • សិក្សាពីវិធីសាស្ដ្រផ្សព្វផ្សាយ និងវាយតម្លៃពីប្រសិទ្ឋភាពនៃការផ្សព្វផ្សាយ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់នាយកដ្ឋាន

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៤.២. ការិយាល័យវារីវប្បកម្មទឹកសាប ៖

  • រៀបចំផែនការសកម្មភាព និងលិខិតបទដ្ឋានសម្រាប់គ្រប់គ្រងសេនេទិច ជម្ងឺ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប

  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាវារីវប្បកម្មទឹកសាប(ពូជចំណីគុណភាពទឹកការការពារការព្យាបាល) និងប្រភេទដែលអាចធ្វើវារីវប្បកម្មបាន

  • រៀបចំឯកសារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងការអភិវឌ្ឍន៍ទិន្នន័យគ្រប់គ្រង វារីវប្បកម្ម

  • គ្រប់គ្រងសកម្មភាពវារីវប្បកម្ម និងលើកទឹកចិត្ដដល់ការវិនិយោគវិស័យឯកជនដើម្បី ជម្រុញដល់ការ អភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាប

  • គ្រប់គ្រងការនាំចូល នាំចេញវារិជាតទឹកសាប ឧបករណ៍ សំភារៈថ្នាំព្យាបាលនិងសារធាតុគីមីដែលពាក់ព័ន្ឋនឹង ការងារអភិវឌ្ឍវារីវប្បកម្មទឹកសាប

  • បង្កើនផលិតកម្មពូជប្រភេទវារិជាតជិតផុតពូជតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេក ទេសវារីវប្បកម្ម

  • ពិនិត្យសំណុំបែបបទស្នើសុំធ្វើវារីវប្បកម្មនិងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋានវារីវប្បកម្ម

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែនិងប្រចាំឆ្នាំស្ដីពីសកម្មភាពនិង លទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

៤.៣. ការិយាល័យវារីវប្បកម្មសមុទ្រ ៖

  • សិក្សាកំណត់តំបន់ដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍវារីវប្បកម្មសមុទ្រនិងនៅតាមតំបន់ឆ្នេរនិងរៀបចំផែនការសកម្មភាពកសាងលិខិតបទដ្ឋាន

          សម្រាប់គ្រប់គ្រង និងអភិវឌ្ឍ រួមទាំងសេនេទិចនិងជម្ងឺ

  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាវារីវប្បកម្មវារិជាតសមុទ្រ(ពូជ ចំណី គុណភាពទឹក ការការពារ ការព្យាបាល) និងប្រភេទដែលអាចធ្វើវារីវប្បកម្មបាន

  • រៀបចំឯកសារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងវារីវប្បកម្ម

  • គ្រប់គ្រងសកម្មភាពវារីវប្បកម្ម និងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋាន វារីវប្បកម្ម

  • គ្រប់គ្រងការនាំចូល នាំចេញវារិជាតសមុទ្រ ឧបករណ៍ សំភារៈ ថ្នាំព្យាបាល និងសារធាតុ គីមី ដែលពាក់ព័ន្ឋនឹង ការងារអភិវឌ្ឍវារីវប្បកម្មសមុទ្រ

  • លើកទឹកចិត្ដដល់ការវិនិយោគវិស័យឯកជន ដើម្បីជំរុញដល់ការអភិវឌ្ឍវារីវប្បកម្មសមុទ្រ

  • បង្កើនផលិតកម្មពូជប្រភេទវារិជាតជិតផុតពូជ តាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសវារីវប្បកម្ម

  • ពិនិត្យសំណុំបែបបទស្នើសុំធ្វើវារីវប្បកម្ម និងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋានវារីវប្បកម្ម

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

៤.៤. ការិយាល័យស្រះជម្រកត្រីសហគមន៍ ៖

  • រៀបចំ ផែនការសកម្មភាព និងលិខិតបទដ្ឋានសម្រាប់គ្រប់គ្រង និងអភិវឌ្ឍស្រះជម្រកត្រី សហគមន៍

  • សិក្សាស្រាវជ្រាវរកកន្លែង ដែលមានសក្ដានុពលសម្រាប់ពង្រីកតំបន់អភិវឌ្ឍស្រះជម្រក ត្រីសហគមន៍

  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង និងអភិវឌ្ឍស្រះជម្រកត្រីសហគមន៍

  • រៀបចំបង្កើត និងគ្រប់គ្រងការអភិវឌ្ឍន៍ស្រះជម្រកត្រីសហគមន៍

  • រៀបចំទិន្នន័យឯកសារបណ្ដុះបណ្ដាលពីការបង្កើតនិងគ្រប់គ្រងការអភិវឌ្ឍន៍ស្រះជម្រក ត្រីសហគមន៍និង លទ្ធផលស្រាវជ្រាវសម្រាប់អភិវឌ្ឍស្រះជម្រកត្រី

  • បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ រៀបចំបង្កើត និងគ្រប់គ្រងការអភិវឌ្ឍស្រះជម្រកត្រី សហគមន៍

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបសការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

 មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម

មន្ត្រីនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មមានចំនួនសរុប ២៧ នាក់

(ស្រី ០៥ នាក់ប្រុស ២២នាក់) ចំនួននេះត្រូវ បានបែងចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

 

បណ្ឌិត

:

 ០០ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ១៤ នាក់

 

បរិញ្ញាប័ត្រ

:

 ១៨ នាក់

 

បរិញ្ញាប័ត្ររង

:

 ០៤ នាក់

 

បឋម

:

 ០០ នាក់

 

បណ្តុះបណ្តាល

:

 ០០ នាក់

ទំនាក់ទំនង

លោក ​​​​  ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម

ទូរស័ព្ទៈ ០១២ ៨២៩ ៩៧១

អ៊ីម៉ែល

 

monyangkor@gmail.com

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 20

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 22

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 30

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 28

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 30

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 37

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 55

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 59

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 567

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 602

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 573

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...