ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន នាំយកស្បៀងអាហារ និងសម្ភារ ប្រើប្រាស់ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៥០០ គ្រួសារ ដែល ជម្លៀសមកទីតាំងសុវត្ថិភាព នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១៩ សីហា ២០២៥ 500

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់​ដែលជា​អំណោយ​របស់ក្រុមហ៊ុន LUCKYMALL ចែកជូនប្រជាពលរដ្ឋ​ភៀសសឹក​ចំនួន ៥០០ គ្រួសារ ដែលជម្លៀសមកទីតាំងសុវត្ថិភាព នៅបរិវេណវត្ត​ទួលអណ្តែត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក មិន សុីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោកប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម​រដ្ឋមន្ត្រី ឌិត ទីណា ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីតែងតែផ្ដល់​អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំជួយគិតគូរអំពីសុខទុក្ខរបស់បងប្អូនក្នុងគ្រាលំបាកពេលភៀសសឹកគិតពីសង្គ្រាមឈ្លានពាន។ ឯកឧត្តមក៏បានអំពាវនាវ​ឱ្យបងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការពារបូរណ​ភាពទឹកដី អធិបតេយ្យជាតិ មិនឱ្យបរទេសណា​ឈ្លានពាន​ទឹកដីកម្ពុជាឡើយ។

ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្តព្រះវិហារ លោក មិន ស៊ីថា អភិបាលរងខេត្ត សូមថ្លែងអំណរគុណជ្រាលជ្រាលជ្រៅចំពោះគណៈប្រតិភូ និងក្រុមហ៊ុន LUCKYMALL បង្ហាញពីស្មារតីខ្មែរតែមួយ តាមរយៈផ្តល់ជាស្បៀងអាហារ និងសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ខណៈពេលដែល​កំពុងជួបការលំបាកនេះ៕

Other News
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 19

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 19

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 18

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 273

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 275

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 266

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 310

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 317

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 328

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 308

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 333

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 332

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...