ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារគម្រោង CaWSIP ជួប​សហគមន៍កសិកម្មនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ សំដៅជំរុញបង្កើន​ស្ថានភាពសន្តិសុខទឹក និងលើកកម្ពស់ផលិតភាពកសិកម្មទំនើប

ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៥ 609

ចាប់ពីថ្ងៃទី១៧-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោង​កែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារ​ថ្នាក់ជាតិ និងខេត្ត បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារដោយផ្ទាល់​ជាមួយសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ គោលបំណង​សំខាន់នៃបេសកកម្មនេះ គឺដើម្បីជំរុញការអនុវត្តគម្រោង CaWSIP សំដៅ​បង្កើន​ស្ថិរភាពសន្តិសុខទឹក និងលើកកម្ពស់ផលិតភាពកសិកម្មទំនើប។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានជួបពិភាក្សាជាមួយតំណាង​សហគមន៍កសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍន៍ រដ្ឋបាលមូលដ្ឋាន និងបណ្ដុំ​កសិករអ្នកផលិត ដើម្បី (១).កំណត់ទីតាំងដែលមានសក្តានុពល​ក្នុងការ​អនុវត្ត​ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ដែលធន់នឹងការប្រែ​ប្រួល​អាកាសធាតុ នៅក្នុងតំបន់ស្រោចស្រព (២).កំណត់បាននូវបច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ ដែលសមស្របសម្រាប់​ការសាកល្បង និងធ្វើបង្ហាញជាក់ស្ដែងជាមួយដំណាំសក្តានុពលនីមួយៗ និង (៣).ជ្រើសរើសកសិករគោលដៅ និងអ្នកពាក់ព័ន្ធ ដែលមានឆន្ទៈ និង​សក្តានុពលខ្ពស់ ក្នុងការចូលរួមអនុវត្តគម្រោងជាមួយក្រុមការងារ​ថ្នាក់ខេត្ត នៃមន្ទីរកសិកម្មខេត្តទាំងពីរ។
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធី​គាំទ្រ​ស្នូលរបស់គម្រោង CaWSIP ដើម្បីជួយកសិករប្រឈម និង​បញ្ហា​ប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ «គម្រោងនឹងផ្ដល់ជំនួយសំខាន់ៗ រួមមាន៖ ការផ្ដល់ផ្ទះសំណាញ់ (Net House) ដើម្បីជួយការពារដំណាំពីសត្វល្អិត និងអាកាសធាតុអាក្រក់ ព្រមទាំង​ជំរុញការផលិតដែលមានគុណភាព។ ម្យ៉ាងវិញទៀត គម្រោងនឹង​ចង​ក្រងបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹងកសិករក្នុង​ការអនុវត្ត​បច្ចេកទេស និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ប្រកប​ដោយប្រសិទ្ធភាព។
ក្នុងដំណើរបំពេញការងារនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារ ក៏បាន​ចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងចំនួន១៣ទីតាំង និងសម្ភាសន៍តំណាង​សហគមន៍ និងកសិករដែលមានឆន្ទៈចូលរួម ដើម្បីធានាថាការជ្រើសរើស និងការអនុវត្តត្រូវស្របតាមលក្ខខណ្ឌដែលបានកំណត់៕

Other News
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 142

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 243

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 222

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 273

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 262

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 267

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡង​ប្រជែងអ្នកកែច្នៃប្រហុកឆ្នើម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងពាក់ព័ន្ធ ចុះប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 285

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី...
ចេញ​ផ្សាយ​ ៩ ធ្នូ ២០២៥ 374

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដល់កម្មករត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 381

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ

នាវេលាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 371

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងកសិកម្មវៃឆ្លាត នៅស្រុកកោះញ៉ែក មណ្ឌលគិរី ក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាលើកទី២

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារអនុវត្តគម្រោងចុះទស្សនកិច្ចដោយផ្ទាល់...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 374

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...