កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ប្រុស ចាន់ធឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាស្បៀង នំចំណី សម្លៀកបំពាក់ សៀវភៅអានសម្រាប់កុមារ និងសម្ភារៈមួយចំនួនធំ សម្រាប់កុមារភៀសសឹកបន្ទាយមានជ័យ៖
១. សៀវភៅអាន ១០០០ក្បាល
២. ខោជើងវែងកុមារ អាយុពី៤ដល់ជាង១០ឆ្នាំ ៥០០ខោ
៣. ខោអាវឈុតកុមារពីទារកដល់អាយុ១៣ឆ្នាំ ៣៨៤ឈុត
៤. នំតោ២០កេះធំ ស្មើ ៣៦០០ដុំ
៥. នំព្រិល ក្រុមហ៊ុន លីលី ៦០កេះធំ ស្មើ២៣៧៦០កញ្ចប់
៦. តុរៀន កាតាប ខ្មៅដៃ ប៊ិច សៀវភៅសរសេរ និងសម្ភារៈសិក្សាមួយចំនួនទៀត។
៧. ទឹកសុទ្ធ ៦០ កេះ
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់សប្បុរសជននៅបុរីអ័រគីដេ២ សប្បុរសជននានា និងក្រុមហ៊ុន រស្មីរតនៈ ដឹកជញ្ជូន ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ៕