Other News
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំដើម្បីកំណត់ជម្រើសបន្ទាន់ សម្រាប់ផលិតបន្លែ និងត្រី សាច់ ជូនជនភៀសសឹក ដើម្បីស្វែងយល់អំពីសភាពការណ៍ និងស្ថានភាពជាក់ស្តែង ហើយកំណត់ដំណោះស្រាយ និងជម្រើសសមស្រប ជាបន្ទាន់ និងដែលមាននិរន្តរភាព សម្រាប់រួមចំណែកផលិតស្បៀងអាហារជូនបងប្អូនភៀសសឹក។ ជាលទ្ធផល កម្មវិធីនឹងគាំទ្រថវិកាមួយចំនួន និងបានលើកឡើងនូវជម្រើសចំនួន២ សម្រាប់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច៕