លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពយេនឌ័រ និងកុមារ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៥ 2105

នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារយេនឌ័រ និងកុមារ ប្រចាំក្រសួងកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
បើតាមលោកជំទាវ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ប្រកាសសមាសភាពក្រុមការងារយេនឌ័រ និងកុមារ បង្ហាញតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ក្រុមការងារ វឌ្ឍនភាពការងារដែលត្រូវអនុវត្ត និងទិសដៅអនុវត្តបន្ត។ 
នាឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ ត្រូវ បង្កើនកិច្ចសហការឱ្យបានកាន់តែល្អ ក្នុងការអនុវត្តការងារ  និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ដោយការទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារ ឱ្យស្របតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕

Other News
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 117

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 119

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 128

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 221

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 229

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 225

ឯកឧត្តមរដ្ឋលេខាធិការ អ៊ឺម​ ស៊ីថុល​ អញ្ជេីញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អាយសេវេន រ៉េនច៍ ខេមបូឌា

នាព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 280

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 313

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 309

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 357

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 346

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...