Other News
នៅថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២៦ លោក សៀ ប៉េង ប្រធានការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល បានដឹកនាំក្រុមការងារ ចុះពង្រឹងសមត្ថភាពផ្នែកឌីជីថលដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
គោលបំណងនៃបេសកកម្មនេះគឺដើម្បីចែករំលែកចំណេះដឹងផ្នែកឌីជីថលដល់មន្ត្រីមន្ទីរកសិកម្មទាំងពីររួមមាន ការប្រើប្រាស់ថ្នាល GO.GOV.KH & FORM.GOV.KH ការបង្កើត QR Code តាមរយៈ qr.gov.kh និងការប្រើប្រាស់ AI Chatbot ដើម្បីជាជំនួយដល់ការបំពេញការងារប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរ៕