នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ចែកជូនបងប្អូនជនភៀសសឹក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សរុប២ ៣០០គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ តង់១ កន្ទេល១ ផួយ១ ក្រម៉ា១ អង្រឹង១ មុង១ និងសម្ភារៈចាំបាចជាច្រើនទៀត។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំង៣និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់និងផ្តល់ភាពកក់ក្តៅខ្ពស់បំផុតជូនប្រជាពលរដ្ឋភៀសសឹក៕