ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យដើម្បីពង្រឹងសហគមន៍នេសាទ នៅខេត្តចំនួន២

ចេញ​ផ្សាយ​ ៧ ឧសភា ២០២៦ 3868

នៅថ្ងៃទី០៥ -០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំដោយឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យដើម្បីពង្រឹងសហគមន៍នេសាទ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ក្នុងដំណើរនេះ ក្រុមការងារក៏បានជួបពិភាក្សានៅខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ និងចុះពិនិត្យជួបផ្ទាល់នៅទីតាំងសហគមន៍នេសាទអូរម្រេះ (ខេត្តស្ទឹងត្រែង) និងសហគមន៍នេសាទកាំពី (ខេត្តក្រចេះ) ដោយមានការចូលរួមពី លោកស្រី កាំង ឃីម អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្ត្រីនៃអគ្គនាយកដ្ឋានជលផល ក្រុមការងារអង្គការ FAO មកពីទីក្រុងរ៉ូមនិងតំណាងនៅភ្នំពេញ ព្រមទាំងគណ:កម្មការនិងសមាជិក អាជ្ញាធរ និងថ្នាក់ដឹកនាំនិងមន្ត្រីខណ្ឌជលផលខេត្តទាំងពីរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានសហគមន៍នេសាទសរុបចំនួន៦១ បានចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្មរួចរាល់ចំនួន៦០ ប៉ុន្តែមិនទាន់បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិកន្លែងសហគមន៍នេសាទជាតំបន់គ្រប់គ្រងជលផលនៅឡើយ។ ផែនការអាទិភាព គឺខណ្ឌជលផល និងមន្រ្តីពាក់ព័ន្ធត្រូវជួយរៀបឯកសារដើម្បីស្នើសុំចុះបញ្ជីប័ណ្ណកម្មសិទ្ធិ។ 
ជាមួយគ្នានេះដែរ សហគមន៍នេសាទចំនួន ២ ត្រូវបានជ្រើសរើសដើម្បីពង្រឹងការអនុវត្ត ក្លាយជាសហគមន៍នេសាទទំនើបគំរូ ៖ ១. សហគមន៍នេសាទអូរម្រះជា (ស.ន) ដែលបានទទួលការជួយគាំទ្រដោយគម្រោង ស្តីពី "ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះដែលហៅថា "គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)" ផ្តល់មូលនិធិដោយក្រសួងសមុទ្រនិងជលផល នៃសាធារណរដ្ឋកូរ៉េ អនុវត្តតាមរយៈអង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានជលផល ហៅកាត់ថា "SFC FAO-ROK" ដែលបានជួយពង្រឹងសមត្ថភាពគណៈកម្មការ (ស.ន) និងបង្កើតមុខរបរចិញ្ចឹមត្រីបន្ថែមដល់សមាជិកចំនួន១៥គ្រួសារ ដោយបានជួយជីកស្រះកែលម្អ និងផ្តល់កូនត្រីពូជប្រភេទត្រីប្រា និងត្រីអណ្តែងចំនួន ២៥គីឡូក្រាម/គ្រួសារ ព្រមទាំងចំណីត្រីផងដែរ។  ទី២. សហគមន៍នេសាទត្បូងខ្លា ជាសហគមន៍នេសាទ មានសក្តានុពលសម្រាប់បង្កើតអេកូទេសចរណ៍ជលផល ដែលតម្រូវឱ្យមានការគាំទ្រពីដៃគូពាក់ព័ន្ធ បច្ចុប្បន្ននៅមិនទាន់មានការជួយគាំទ្រនៅឡើយ។   
ឯកឧត្តមបានឱ្យដឹងទៀតថា រីឯនៅខេត្តក្រចេះ សហគមន៍នេសាទសរុប៦៨ បានចុះបញ្ជីទទួលស្គាល់នៅក្រសួងកសិកម្មចំនួន៦៤ ក្នុងនេះបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិ៤ សហគមន៍នេសាទ។ រីឯ សហគមន៍នេសាទ នៅសល់ត្រូវបន្តស្នើសុំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជាផែនការអាទិភាព។
ទន្ទឹមនឹងនេះ សហគមន៍នេសាទចំនួន២ ត្រូវបានជ្រើសរើស សម្រាប់ពង្រឹងការអនុវត្តដើម្បីក្លាយជា ស.ន ទំនើបគំរូ រួមមាន៖ ១. សហគមន៍នេសាទកាំពីជា ស.ន បានជួយគាំទ្រពង្រឹងសមត្ថភាពដោយគម្រោង SFC FAO-ROK និងបង្កើតមុខរបរបន្ថែមជាអេកូទេសចរណ៍នៅបឹងរំអិល ទទួលបានសម្ភារៈប្រើប្រាស់ និងផ្ទះស្នាក់ចំនួន៣ ដែលការសាងសង់ទាំងអស់នេះនឹងត្រូវបញ្ចប់ក្នុងអំឡុងខែមិថុនាខាងមុខនេះ ដើម្បីធានាបានជោគជ័យនិងនិរន្តរភាពនូវការដំណើរការអេកូទេសចរណ៍ជលផលនៅបឹងរំអិលនៃ ស.ន កាំពី ដើម្បីជាប្រយោជន៍ដល់សមាជិក ស.ន ក្នុងការចូលរួមអភិរក្សសត្វផ្សោតមេគង្គប្រកបដោយប្រសិទ្ធភាព។ 
ចំណែក សហគមន៍នេសាទទំនប់បាក់ ជាស.ន ដែលបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិរួចហើយ មានសក្តានុពលអេកូទេសចរណ៍ជលផលជាសំខាន់ផងដែរ ដោយមានទីតាំងទឹកធ្លាក់និងព្រៃលិចទឹកសម្រាប់ភ្ញៀវលេងកំសាន្ត ប៉ុន្តែនៅមិនទាន់មានដៃគូជួយគាំទ្រនៅឡើយ។ ដូច្នេះតម្រូវការចាំបាច់ គឺចុះជួយសម្របសម្រួលជាមួយសហគមន៍ក្នុងការរៀបចំដំណើរការអេកូទេសចរណ៍ជលផល ជាផែនការអាទិភាព សម្រាប់ឆ្នាំ២០២៦ និង២០២៧៕

Other News
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 240

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 426

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 446

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 444

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 533

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 622

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 677

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1097

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1120

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1327

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1415

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1511

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...