Other News
លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដែលឈានដល់ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ។ ការថ្លែងបែបនេះ ត្រូវ បានធ្វើឡើងនៅក្នុងពិធីសម្ពោធមធ្យោបាយដឹកជញ្ជូនតាមនាវាទំនិញរាយ សម្រាប់ការនាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៕