ឯកឧត្តម គង់ ច័ន្ទវាសនា​ ទទួលជួបសមាគម​សម្ព័ន្ធអ្នក​សារព័ត៌មានដើម្បីសេដ្ឋកិច្ច (ស.ស.ស)​

ចេញ​ផ្សាយ​ ១២ សីហា ២០២៥ 401

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំក្រសួង​ និងមន្ត្រីជំនាញ​ បានអនុញ្ញាតឱ្យសមាគមសម្ព័ន្ធអ្នក​សាព័ត៌មានដើម្បីសេដ្ឋកិច្ច ចូលជួបពិគ្រោះយោបល់លេីការងារទប់ស្កាត់ចរាចរថ្នាំកសិកម្មហាមឃាត់នៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងជាច្រេីនរបស់ក្រសួងលេីការគ្រប់គ្រង និងទប់ស្កាត់​ចរាចរ​ និងអាជីវកម្មជី-ថ្នាំកសិកម្ម​ខុសច្បាប់ នៅកម្ពុជា​ ជាពិសេស ប្រភេទថ្នាំកសិកម្ម​ដែលស្ថិតក្នុងបញ្ជីហាមឃាត់​។

ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា ក្រសួងមិនអនុញ្ញាតឱ្យចុះបញ្ជិកា ឬនាំចូលថ្នាំកសិកម្មហាមឃាត់នោះទេ​ ​ហេីយក្រសួងតែងចុះត្រួតពិនិត្យ និងទទួលបានកិច្ចសហការល្អ​ពីរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់គ្រងច្រកព្រំដែនជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្កា​រទប់ស្កាត់ការនាំចូល​ និងចរាចរជី-ថ្នាំកសិកម្មខុសច្បាប់​ ដេីម្បីការពារផល​ប្រយោជន៍ប្រជាកសិករ​ និងក្រុមហ៊ុនស្របច្បាប់។ សូមបញ្ជាក់ជូនថា​ ថ្នាំកសិកម្មដែលស្ថិតក្នុងបញ្ជីហាមឃាត់​ គឺជាប្រភេទថ្នាំកសិកម្មដែលមានហានិភ័យ​ និងគ្រោះថ្នាក់ខ្លាំងចំពោះមនុស្ស​ សត្វ​ និងរុក្ខជាតិ​ ហេីយ​ក្រសួងយកចិត្តទុកដាក់គ្រប់គ្រង​ ក្នុងស្មារតី​ទទួលខុសត្រូវខ្ពស់បំផុត។ សូមជូនបញ្ជីថ្នាំកសិកម្មស្ថិតក្នុងបញ្ជីហាមឃាត់​ និងបញ្ជីស្ថិតក្នុងលក្ខខណ្ឌ​ ដែលក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មិនអនុញ្ញាត​ឱ្យចុះបញ្ជិកា​ ឬនាំចូល។

ទន្ទឹមនេះ​ មន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរកសិកម្មរាជធានី/ខេត្ត តែងចុះត្រួតពិនិត្យឃ្លាំង និងដេប៉ូជី-ថ្នាំកសិកម្មជាប់ជាប្រចាំនៅទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់​ រួមទាំងបន្តតាមដាន​ប្រព័ន្ធបណ្តាញសង្គមដែលផ្សព្វផ្សាយ​ និងលក់ជី-ថ្នាំកសិកម្មផងដែរ ដើម្បីអប់រំណែនាំឱ្យគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។

តំណាងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចបានកោតសរសើរ និងថ្លែងអំណរគុណក្រសួង​ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពការងារជាច្រើន​ នាពេលកន្លងមក​ និងបានបង្ហាញពីបំណងចូលរួមសហការ ក្នុងករណីទទួលបានព័ត៌មានជាក់លាក់អំពីអាជីវកម្ម និងចរាចរថ្នាំកសិកម្មខុសច្បាប់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបាន​ស្វាគមន៍ឆន្ទ:ចូលរួមសហការរបស់សមាគម ប្រសិនបេី​ទទួលបានព័ត៌មានជាក់លាក់ណាមួយអំពីចរាចរថ្នាំកសិកម្មហាមឃាត់​ ដេីម្បីពង្រឹងការអនុវត្តច្បាប់ និងការពារសុខមាលភាពសាធារណៈ៕

Other News
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 190

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 255

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 233

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 280

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 269

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 269

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡង​ប្រជែងអ្នកកែច្នៃប្រហុកឆ្នើម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 282

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងពាក់ព័ន្ធ ចុះប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 288

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី...
ចេញ​ផ្សាយ​ ៩ ធ្នូ ២០២៥ 393

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដល់កម្មករត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 382

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ

នាវេលាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 375

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងកសិកម្មវៃឆ្លាត នៅស្រុកកោះញ៉ែក មណ្ឌលគិរី ក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាលើកទី២

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារអនុវត្តគម្រោងចុះទស្សនកិច្ចដោយផ្ទាល់...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 375

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...