ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាប់​កសិករ​អំពី​ការប្រុងប្រៀប​សម្រាប់​ឆ្នាំនេះ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4444

ឯកឧត្តមបណ្ឌិត​​ ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ប្រាប់​កសិករ​នៅ​ស្រុក ឈូក ខេត្តកំពត និង​អំពីអី្វ ​ដែល​ពួកគេ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ពេលនេះ។       ខណៈ​ក្នុងឱ​កាស​កាស​ជូ​ប​សំ​ណោះ​សំ​ណា​ល ​ជាមួយ​កសិករ​នៅ​ភូមិ​នៅ​ភូមិ​ដូន​យ៉យ​ឃុំ​ដូន​យ៉យ ស្រុក​ឈូក​ និង​ចែក​ពូជស្រូវ​អ៊ី​អ៊ែរ៦៦ និង​ឲ្យ​ផ្ការំដួល​ចំនូ​ន៣តោន​ ដល់​កសិករ​ចំនួន១៥០គ្រួសារ​ផង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ថ្លែងថា​តាម​ការ​ព្យាក​ណ៏​របស់​ក្រ​សូង​ធនធាន​ទឹក នឹង​ឧតុនិយម​បានបង្ហាញ​ថា ឆ្នាំនេះ​រដូវវស្សា​ ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែឧសភា​ទឹកភ្លៀង​ នឹង​អស់​នៅ​ពាក់កណ្តាល​ខែ​វិ​ច្ឆ​កា ហើ់យ​គ្មាន​កូន​រដូវប្រាំង ​ដែលជា​អំណោយផល​ល្អ​ដល់​ការធ្វើ​ស្រូវ​ដើមរដូវ ដោយ​ត្រូវ​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។

ឯកឧត្តម ​បាន​បន្តទៀតថា​ រាជរដ្ឋាភិបាល​កម្ពុ​ជា មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​បានដាក់​ចេញ​ នូវ​គោលនយោបាយ​ជម្រុញ​ផលិតកម្ម​ស្រូវ នឹង​ការនាំចេញ​អង្ករ ​ដែល​កំណត់​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ​បញ្ចេញ​នូវ​ស្រូវពូជ​ចំនួន១០ពូជ ​ផ្សា​ព្វ​ផ្សាយ​ឲ្យ​ប្រជាកសិករ ​ប្រើប្រាស់​ក្នុងនោះ​មានពូជ​ស្រ​ស្រាល​ មិន​ប្រកាន់​រដូវ ពូជ​សែន​ពិដោរ ពូជ​ជលសារ ពូជ​អ៊ី​អ៊ែ ៦។ ពូជស្រូវ​កណ្តាលៈ  ពូជ​ផ្ការំដួល ផ្កា​ច័ន្ទ​សែន​សរ ផ្កា​រមៀត និង​ពូជ​ផ្កា​រំ​ដែង។ ពូជស្រូវ​ធ្ងន់់ៈ ពូជ​រាំង​ជ័យ ពូជ​ខា៤ និង​ពូជ​ខា។

ខណៈនោះ​ដែរឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា ​ត្រូវ​រក​មធ្យោបាយ ​ដើម្បី​បញ្ជាក់​ពូជ​ទាំង១០ពូជ ​ជូន​ដល់​ប្រជាកសិករ​ឲ្យ​បានដឹង។

ឯកឧត្តម​ ក៏បានពន្យល់​ផងដែរ​ថា ការរៀបចំ​ដី​ឲ្យ​បាន២ទៅ៤ដង ធ្វើស្រែ​ឲ្យ​បាន​ពី​ដង​ក្នុង​មួយឆ្នាំ។ ប្រើ​ពូជ​យ៉ាង​ច្រើនតែ២០គីឡូរ​ក្រាម ​ក្នុង​មួយ​ហិកតា។ ធ្វើ​ស្រូវ​បង្កើន​រដូវ​រូ​ច​ធ្វើ​ស្រូវ​វ​ស្ស ហើយ​ដាំ​ដំណាំ​បន្ថែម។ ឯកឧត្តម ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ ពូជ​ដែល​ប្រជាជន​កំពុងតែ​ប្រើប្រាស់​គឺ​មិន​សុទ្ធ មានដូចជាៈ ក្រចកចាប ឆ្មារ​ព្រហ្ម ក្ងោកពង់។ល។ ដូចនេះ​ការប្រើប្រាស់​ពូជ ​ត្រូវតែ​ពិនិត្យ​ឲ្យ បាន​ម៉ត់ចត់។ ពូជ​កាន់តែ​សុទ្ធ ទិន្នផល​កាន់តែ​ខ្ពស់។ ដោយ​ឡែក​សំណាប​កាន់តែ​ខ្ចី កាន់តែខ្លាំង បែក​គុម្ព​កាន់តែច្រើន​ ទិន្នផល​កាន់តែ​ខ្ពស់។ ជ្រើសរើស​សំណាប​ ដែលមាន​សុខភាព​ល្អ​ថ្លោស ​សំណាប​ដក​ភ្លាម ស្ទូង​ភ្លាម កុំ​ស្ទូងជ្រៅៗពេក។ ស្ទូង​មួយ​ដើមថើៗថ្មមៗកុំ​ឲ្យ បាក់​ដើមស្រូវ។ ត្រូវមាន​ការថែទាំ​ឲ្យ​ជាប់​ជាប្រចាំ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បានបញ្ជាក់​ផងដែរ​ថាបើ​មាន​ជួប​បញ្ហា​ក្នុង​ស្រែ ត្រូវ​រួសរាន់​សួររក​អ្នក បច្ចេក​ក​ទេស​កសិកម្ម (មន្ទីរ​កសិកម្ម) មក​ធ្វើការ​វាយតម្លៃ​ជាបន្ទាន់​និង​កត់ត្រា​ដើម្បី​ទុកជា​បទពិសោធ​ន៏​សម្រាប់ឆ្នាំក្រោយៗទៀត។ ក្នុងឱ​កាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ជូន​សៀវភៅ​ពូជ១០ពូជ១៥០ក្បាល​ សៀវភៅ​រឿងនិទាន​អប់រំ១៥០ក្បាល​ សារុង១៥០ និង​ស្រូវពូជ អ៊ី​អែ ៦៦និង​ផ្ការំដួល ចំនួន ៣តោន ដល់​ល​សិ​ករ​ចំនួន១៥០គ្រួសារ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 525

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 571

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 544

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 739

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 677

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 689

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 651

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 714

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 726

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 693

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 697

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...